កម្សាន្ត | April 03, 2020 | 179

សមាគមអ្នកនិពន្ធខ្មែរ ប្រកាសជំហរមិនគាំទ្របទចម្រៀងប៉ះពាល់សីលធម៌សង្គម

សមាគមអ្នកនិពន្ធខ្មែរ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានបង្ហោះលិខិតប្រកាសជំហរមួយ ដោយលិខិតនោះ សមាគមអ្នកនិពន្ធខ្មែរបានប្រកាសជំហរថា  មិនគាំទ្រទង្វើរអសកម្ម និងប៉ះពាល់សីលធម៌សង្គម តាមរយៈបទចម្រៀងទាំងនោះដាច់ខាត។ អ្នកនិពន្ធបទចម្រៀងទាំងនោះមិនមែនជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ ឬបានឆ្លងកាត់ការបណ្តុះបណ្តាលពីសមាគមអ្នកនិពន្ធខ្មែរឡើយ។

 

 

ក្នុងលិខិតរបស់សមាគមអ្នកនិពន្ធខ្មែរ បានឲ្យដឹងថា បទចម្រៀង ចាក់សាំង , បទ អូនធំ , បទ អូនស្អាតពេលស្រាត , បទ Hot boy និងបទ នារីបឹងទំពុន ដែលផ្សព្វផ្សាយលើបណ្ដាញសង្គម និងយូធូប ដោយគ្មានសុំការអនុញ្ញាតពីក្រសួងពាក់ព័ន្ធ។

សមាគមអ្នកនិពន្ធខ្មែរ ស្នើទៅក្រសួង និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការលើអ្នកនិពន្ធចម្រៀងថ្មី ចំនួន ៥បទដោយថា បទចម្រៀងទាំងនោះបានធ្វើឲ្យប៉ះពាល់សីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរ។

យោងតាមការចេញផ្សាយរបស់ស្ថាប័នពត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ក្រៅពីមានការប្រកាសជំហរមិនទទួលស្គាល់ និងមិនគាំទ្រស្នាដៃផលិតទាំងពីសំណាកសមាគមអ្នកនិពន្ធខ្មែរ និងប្រជាជនហើយនោះ ក្រសួងចំនួន៤កំពុងពួតដៃសហការគ្នា ស្រាវជ្រាវរកក្រុមអ្នកនិពន្ធ និងផលិតបទចម្រៀងទាំងនេះ។ ក្រសួងទាំង៤នោះរួមមាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

 

 

មតិយោបល់