កម្សាន្ត | April 02, 2020 | 188

ក្រោយបាត់មុខយូរ! ពូឃ្លាំង បញ្ចេញស្នាដៃថ្មីទទួលការគាំទ្រខ្លាំង

 

បន្ទាប់ពីរៀបការសាងគ្រួសារជាមួយនឹងភរិយារូបស្រស់រួចមក តារាចម្រៀងរ៉េប ពូឃ្លាំង បានបាត់មុខឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាយូរ ដោយគេកម្រឃើញបង្ហាញវត្តមានតារារ៉េបរូបនេះក្នុងកម្មវិធីនានាឡើយ។

 

 

យ៉ាងណាមិញ បន្ទាប់ពីការផ្ដាច់ខ្លួនចេញឆ្ងាយពីសិល្បៈចម្រៀង អស់រយៈពេលជាយូរ កាលពីពេលថ្មីៗនេះ តារាចម្រៀងរ៉េបរូបនេះ បានធ្វើឲ្យទស្សនិកជន ក៏ដូចជាមិត្តអ្នកគាំទ្រ ដែលកំពុងមានការនឹករលឹកដល់លោក មានការភ្ញាក់ផ្អើល ជាមួយនឹងវត្តមានស្នាដៃចម្រៀងថ្មីរបស់លោកដែលទើបបញ្ចេញ ដោយបទនោះជាបទចាស់ យកមកច្រៀងម្ដងទៀត ជាចង្វាក់ រាំវង់ Hip Hop ស្ដាប់ហើយពិតជាពីរោះ ទាំងសាច់ភ្លេង និងទឹកដមសម្លេងរបស់លោកផ្ទាល់តែម្ដង។

 

 

បទថ្មីរបស់លោកនេះ កំពុងទទួលការគាំទ្រជាខ្លាំងពីអ្នកគាំទ្រ និងទទួលបាន ការកោតសរសើរ អំពីទេពកោសល្យ សម្លេងរបស់លោក ពីហ្វេនៗជាច្រើនផងដែរ។

ក្រៅពី ពូឃ្លាំង បទថ្មីចំណងជើង “ស្នេហ៍កូនទេវតា” នេះ មានការរួមពីសិល្បករពីររូបទៀតផងដែរ រួមមាន KingChi និង Seav JKS។

 

ចង់ដឹងចម្រៀងថ្មីពិរោះរណ្តំបែបណា ទស្សនាវីដេអូខាងក្រោម៖

 

អត្ថបទ ៖ យ៉ាដា

មតិយោបល់