កម្សាន្ត | April 02, 2020 | 217

ឆៃលី ដាឡែន ជួបទុក្ខធំព្រោះម្តាយធំ និងម្តាយមីងទទួលមរណភាពផ្ទួនៗគ្នា

 

ជារឿងដ៏រន្ធត់មួយនៅពេលមានសមាជិកណាម្នាក់ក្នុងក្រុមគ្រួសារត្រូវបាត់បង់ជីវិតទៅ តួយ៉ាងតាមរយៈការបង្ហោះរូបថតភ្ជាប់ដោយការរៀបរាប់យ៉ាងសោកសង្រេករបស់តារាសម្តែងស្រី អ្នកនាង ឆៃលី ដាឡែន បានរៀបរាប់ឲ្យដឹងថា តារាស្រីរូបនេះកំពុងបាត់បង់មនុស្សជាទីស្រលាញ់ម្តងដល់ទៅ២នាក់ ក្នុងនោះម្នាក់ជាម្តាយធំ ទទួលមរណភាពដោយសារជំងឺកូវីដ១៩នៅបារាំង និងម្នាក់ទៀតជាម្តាយមីងនៅស្រុកកំណើតទទួលមរណភាពដោយសារជំងឺមហារីកូនកណ្តុរក្នុងសួត។

 

 

តាមរយៈការបង្ហោះកាលពីយប់ថ្ងៃទី០១ ខែមេសា ម្សិលមិញនេះ ឆៃលី ដាឡែន បានបង្ហាញភាពសោកសង្រេកជាខ្លាំងចំពោះការបាត់បង់ម្តាយធំ និងម្តាយមីងយ៉ាងដូច្នេះ៖ “ក្នុងខែនេះហេតុអីខ្ញុំត្រូវបាត់បងមនុស្សជាទីស្រលាញ់ខ្ញុំដល់ទៅ2នាក់អញ្ចឹង? ដំបូងលោកណុប ប៉ាយ៉ារិទ្ធឆាតមកប្រាប់តែខ្ញុំមិននឹកស្មានថាអ៊ំអ៊ំទេ តែដល់ខ្ញុំទទួលដំណឹងពីគ្រួសារខ្ញុំទើបខ្ញុំដឹងថាអ៊ំខ្ញុំស្លាប់ដោយសារជំងឺcovid 19នៅប្រទេសបារាំង រំលងមិនបានប៉ុន្មានថ្ងៃផង ខ្ញុំមកដល់ស្រុកកំនើតមីងខ្ញុំត្រូវស្លាប់ម្នាក់ទៀតដោយជំងឺមហារីកកូនកណ្តុរក្នុងសួត 

  

 

 

សូមវិញាណក្ខន័អ៊ំនឹងមីងទៅកាន់សុគតិភពចុះ    សូមអោយជាតិក្រោយសូមអោយអ៊ំនឹងមីងមានសុខភាពល្អនឹងអាយុវែង    RIP”។

ប្រភពរូបភាព៖ Facebook

អត្ថបទ ៖ យ៉ាដា

 

 

មតិយោបល់