បច្ចេកវិទ្យា | March 30, 2020 | 827

អត្រាអ្នកមើលទូរទស្សន៍នៅអាមេរិកកើនឡើងដោយសារតែ ការរាតត្បាតវីរូសកូវីដ១៩

ដោយសារតែការភ័យព្រួយពីវីរុសកូវីដ១៩ នៅពាសពេញសកលលោកបានធ្វើប្រទេសជាច្រើនត្រូវបិទប្រទេសទំាងស្រុងមិនអនុញ្ញាតិឱ្យមានចល័តឬធ្វើចលនាប្រជាពលរដ្ឋពីតំបន់មួយទៅកាន់តំបន់មួយផ្សេងទៀតបានឡើយ ដែលជាហេតុនំាឱ្យមានមានអត្រាអ្នកចូលទស្សនាកម្មវិធីនៅលើកញ្ចក់ទូរទស្សន៍បានកើនឡើងជាលំដាប់ក្នុងគ្រាអន្តរកាលពីវីរុសដ៏កាចសាហាវមួយនេះ។

 

 

បណ្តាញផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ឱ្យដឹងថា នៅក្នុងសហរដ្ឋអាមេរិកប្រជាពលរដ្ឋបានងាកមកមើលកម្មវិធីនានានៅលើកញ្ចាក់ទូរទស្សន៍ជាតិ ក៏ជាដូចទូរទស្សន៍ឯកជនដែរ បន្ទាប់ពីមានការបិទនៅក្នុងបណ្តារដ្ឋមួយចំនួនជាវិធានការណ៍ហ្មត់ចត់ដើម្បីចូលរួមទប់ស្កាត់ការរីកសាយភាយពីជំងឺកូវីដ១៩។

 

 

មានកម្មវិធីមួយនៅសហរដ្ឋអាមេរិកមានឈ្មោះថា ភាពយន្តគ្រួសារ ដោយមានចំណងជើង "This Is Us" ជារឿងភាគបែបឧក្រិដ្ឋកម្មបានធ្វើឱ្យមនុស្សជាច្រើននៅក្នុងសហរដ្ឋអាមេរិកងាកមកចាប់អារម្មណ៍ហើយចូលមកទស្សនាបានច្រើនគួរសម បើប្រៀបធៀបនឹងកាលពីមិនទាន់មានការរីករាលដាលកូវីដ១៩ គឺថា មិនសូវមានអ្នកចូលរួមទស្សនាឡើយ។

 

 

វិធានការណ៍នានារបស់រដ្ឋាភិបាលសហពន្ធ័ត្រូវបានគេអនុញ្ញាតិដែលរួមមាន ហាមការជួបប្រជុំ ត្រូវរក្សាគម្លាតពីគ្នាយ៉ាងហោចណាស់ជាង១ម៉ែត្រ ត្រូវពាក់ម៉ាស់ជាប្រចំាដើម្បីធ្វើឱ្យប្រាកដកុំឱ្យមានការឆ្លងរីរាលដាលបន្តទៀត៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់