បច្ចេកវិទ្យា | March 30, 2020 | 247

នាវាស្វ័យបើកបរដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដើម្បីរំលឹកខួបដល់ការធ្វើដំណើរគោចរលើផ្ទៃសាគរកាលពី៤០០ឆ្នំាមុន

ខណៈដែលបច្ចេកវិទ្យាកំពុងតែបន្តវឌ្ឍនភាពរបស់ខ្លួនទៅមុខទៀតឥតឈប់ឈរ ក្នុងនោះក៏មានរថយន្តបើកបរដោយស្វ័យប្រវត្តិដោយមិនចំាបាច់ប្រើមនុស្សបញ្ជាដៃចង្កូតឡើយ ប៉ុន្តែអ្វីដែលជាវឌ្ឍនភាពថ្មីៗបន្តទៀតនោះពោលគឺនាវាធ្វើដំណើរនៅលើផ្ទៃសាគរក៏ត្រូវបើកបរដោយខ្លួនឯងដែរ។

 

 

តាមបណ្តាញផ្សព្វផ្សាយព័ត៌មានរ៉យទ័របាននិយាយថា នាវាឈ្មោះ Mayflower ប្រភេទថ្មីនិងត្រូវធ្វើដំណើរនៅក្នុងខែកញ្ញា ឆ្នំា២០២០ខាងមុខ ដែលជាការរំលឹកខួបលើកទី៤០០ឆ្នំានៃការធ្វើដំណើរតាមនាវា Mayflower លើកដំបូងរបស់ខ្លួនដោយមិនមានមនុស្សបញ្ជាដូចជានាវាដទៃឡើយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា IBM។

 

 

បណ្តាញផ្សព្វផ្សាយដដែលបានលើកឡើងបន្ថែមទៀតថា នាវានេះត្រូវបានបើកបរដោយនាយកាពីតែន  'AI Captain' ដែលក្នុងន័យថាដើរដោយបញ្ញាសិប្បនិម្មិត និងបើកបរដោយស្វ័យប្រវត្តិចាប់ផ្តើមធ្វើដំណើរកាត់មហាសាគរអាត្លង់ទិកនៃច្រក Plymouth ទៅកាន់រដ្ឋម៉ាហ្សាឈូសេតសហរដ្ឋអាមេរិកដោយគ្មានមនុស្សបញ្ជាទាល់តែសោះ៕

 

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់