ជីវិត&អាជីវកម្ម | March 30, 2020 | 497

សម្រង់សម្តី៦ឃ្លារបស់ព្រះពុទ្ធ ដែលជួយបំភ្លឺវិថីជីវិតរបស់អ្នក

ព្រះពុទ្ធសាសនាមានអាយុកាលជាង២៥៦៣ឆ្នាំហើយជាមាគ៌ានៃជីវិតដែលមនុស្សប្រមាណជាង៥០០លាននាក់នៅជុំវិញពិភពលោកប្រតិបត្តិតាម។

នៅអាយុ២៩ឆ្នាំ ព្រះគោតមបានចាកចេញពីជញ្ជាំងវិមានដែលព្រះអង្គបានធំឡើងនិងផ្សងព្រេងចូលពិភពពិតដើម្បីស្វែងរកការត្រាស់ដឹង។ អង្គុយនៅក្រោមដើមពោធិព្រឹក្សរហូតដល់បានត្រាស់ដឹងជាព្រះពុទ្ធ ក្នុងព្រះជន្មាយុ ៣៥ឆ្នាំ ហើយបានចំណាយពេល៤៥ពេញដើម្បីដើរបង្រៀនមនុស្សលោកពីវិថីឆ្ពោះទៅកាន់ពន្លឺនៃការត្រាស់ដឹង រលាស់ខ្លួនចេញពីសេចក្តីទុក្ខទាំងពួង។

ព្រះពុទ្ធសាសនាគឺជាវិថីជីវិតរស់នៅប្រកបដោយភាពស្ងប់ស្ងាត់សន្តិភាពនិងយុត្តិធម៌ហើយការដកស្រង់របស់ព្រះពុទ្ធទាំងនេះរួមបញ្ចូលទស្សនវិជ្ជានៃការបង្រៀនរបស់ព្រះពុទ្ធ។

ខាងក្រោមនេះជាឃ្លាដកស្រង់របស់ព្រះពុទ្ធដែលល្អបំផុត៦ឃ្លា ដើម្បីបំភ្លឺចិត្តរបស់អ្នក៖

១/“អាថ៌កំបាំងនៃសុខភាពសម្រាប់ទាំងចិត្តនិងកាយគឺមិនត្រូវកាន់ទុក្ខចំពោះអតីតកាលហើយក៏មិនព្រួយបារម្ភអំពីអនាគតដែរតែត្រូវរស់នៅក្នុងពេលបច្ចុប្បន្នដោយប្រាជ្ញានិងដោយការយកចិត្តទុកដាក់”។

២/ “របស់ដែលមិនអាចលាក់បាំងបាន៣យ៉ាងគឺព្រះអាទិត្យ១ ព្រះចន្ទ១ និងសេចក្តីពិត១”។

៣/សុខភាពគឺជាអំណោយដ៏អស្ចារ្យបំផុត សេចក្តីសន្តោសគឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យភាពស្មោះត្រង់គឺជាទំនាក់ទំនងដ៏ល្អបំផុត” ។

៤/ទៀនរាប់ពាន់អាចត្រូវបានបំភ្លឺពីទៀនតែមួយហើយអាយុកាលរបស់ទៀននឹងមិនត្រូវកាត់បន្ថយទេ សេចក្តីសុខមិនដែលថយចុះដោយការចែករំលែកនោះទេ។

៥/ “ប្រសិនបើអ្នកពិតជាស្រឡាញ់ខ្លួនឯងអ្នកមិនគួរធ្វើឱ្យអ្នកដទៃឈឺចាប់បានឡើយ” ។

៦/ “គ្មានអ្វីគួរឱ្យខ្លាចជាងទម្លាប់នៃការសង្ស័យនោះទេ ការសង្ស័យបំបែកមនុស្ស វាគឺជាថ្នាំពុលដែលបំផ្លាញមិត្តភាពនិងបំបែកទំនាក់ទំនង វាជាបន្លាដែលធ្វើឱ្យឈឺចាប់ វាជាដាវដែលសម្លាប់ភាពស្មោះត្រង់” ។

ប្រភព៖ Addicted2success

មតិយោបល់