ភាពយន្តខ្មែរ - កំពុងផលិត | April 01, 2020 | 544

រឿង"ព្រលឹងល្បុក្កតោ" ភាពយន្តលើកកម្ពស់គុនល្បុក្កតោនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗ

 

តាមគម្រោងភាពយន្តរឿង"វិញ្ញាណល្បុក្កតោ" ដែលជាស្នាដៃលើកកម្ពស់ក្បាច់គុនល្បុក្កតោដ៏ល្បីរបស់ដូនតាខ្មែរ គ្រោងដាក់បញ្ចាំងលក់សំបុត្រនៅចុងខែមេសា ប៉ុន្តែគម្រោងអាចនឹងមានការប្រែប្រួលប្រសិនបើបញ្ហាផលប៉ះពាល់នៃជំងឺកូវីត១៩ បង្កការភ័យខ្លាច។ 

 

 

នេះបើយោងតាមការលើកឡើងរបស់លោកគ្រូតាក្រមាមាស ដែលជាអ្នកដំឡើងសាច់រឿង និងឈុតឆាកវាយតប់។ យ៉ាងណាមិញ កាលពីព្រឹកមិញថ្ងៃទី១៦ មីនា ឆ្នាំ២០២០ ភាពយន្តនៅដំណើរការធ្វើសន្និសីទបង្ហាញតួអង្គ និង ដាក់បញ្ចាំងជូនភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មានបានទស្សនាមុនផងដែរ។ 

 

 

លោកគ្រូតាក្រមាមាស សាន គឹមស៊ាន បានបញ្ជាក់ថា នៅជាភាពយន្តដែលមានកូនសិស្ស និង អ្នកជំនាញផ្នែកក្បាច់គុនល្បុក្កតោរហូតដល់រាប់រយនាក់ចូលសម្ដែង ដោយប្លង់ភាគច្រើនក៏ស្ដែងបង្ហាញពីក្បាច់គុនដ៏រស់រវើក។ លោកចាត់ទុកថាភាពយន្តនេះនឹងក្លាយជាកម្រងឯកសារមួយសម្រាប់ចែកចាយដល់ក្មេងជំនាន់ក្រោយ និងក៏ជាស្នាដៃដែលកាន់តែធ្វើអោយមានការទទួលស្គាល់ចំពោះក្បាច់គុននេះរបស់ខ្មែរផងដែរ។ 

 

 

លោកថាភាពយន្តនេះ នឹងអាចលើកពេលបញ្ចាំងនៅចុងខែមេសា ប្រសិនបើផលប៉ះពាល់របស់ជំងឺកូវីត នៅតែបង្កការភ័យខ្លាច។ តែបើគ្មានការប្រែប្រួលទេ គឺការដាក់បញ្ចាំងនៅថ្ងៃទី៣០ មេសា ក្រោយចូលឆ្នាំ។ 

 

 

លោក តឹក ង៉ុយ ហៅស្ដេចនំដូណាត់ ដែលជាអ្នកបោះទុនផលិត បានអះអាងថាលោកពិតជាមោទនភាពនឹងភាពយន្តនេះយ៉ាងខ្លាំង ទើបលោករៀបចំអោយមានការដាក់បញ្ចូលជាលក្ខណៈបង្ហាញជូនដល់ភ្ញៀវកិត្តិយសមួយចំនួនជាមុន មិនការដាក់បញ្ចាំងលក់សំបុត្រនឹងមកដល់នៅជាងមួយខែទៀត។ លោកថាគម្រោងយកភាពយន្តនេះ ទៅបង្អួតលើឆាកអន្តរជាតិ តែក៏ទាមទារអោយមានការគាំទ្រនៅក្នុងស្រុកជាមុនសិន ដើម្បីបានដឹងពីភាពខ្លាំងក្លារបស់ក្បាច់គុនខ្មែរ។ 

 

 

នៅក្នុងពិធីនោះ ក៏មានការសួរឆ្លើយលើតួអង្គសំខាន់ៗមួយចំនួនផងដែរ ជាពិសេសតារាសម្ដែង ដែលភាគច្រើនគឺជកូនសិស្សផ្នែកល្បុក្កតោតែម្ដង។

 

អត្ថបទ ៖ អាដាម

មតិយោបល់