កម្សាន្ត | February 18, 2020 | 154

យ៉ែម សំអូន បញ្ចេញ MV អប់រំថ្មីមួយទៀតកាន់តែទាក់ទាញ

 

“នឹកម៉ែ” គឺជាបទចម្រៀងថ្មី​បែបអប់រំ​ក្នុង​សង្គម​មួយទៀត​ទើប​ចេញ MV ជាផ្លូវការ​ពីសំណាក់​តារា​ចម្រៀង​លោក យ៉ែម សំអូន។ តារា​ចម្រៀង​រូប​នេះ និយាយ​ថា បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​គឺជា​ការ​អប​អរ និង​សេចក្តី​នឹក​រលឹក​ដល់​អ្នក​ម្តាយ ក្នុង​ថ្ងៃ ទិវានៃ​ក្តី​ស្រលាញ់​ទើប​តែ​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ។

 

 

 

តារា​ចម្រៀង យ៉ែម សំអូន បាន​បញ្ចេញ​បទ​ចម្រៀង​ Original ត្អូញ ត្អែរ​បំពេរ​អារម្មណ៍​អ្នក​ស្តាប់។ នេះ​គ្រាន់​តែ​ចេញ Trailer ប៉ុណ្ណោះ ក៏ត្រូវ​បាន​អន្ទង​ចិត្ត មហាជន​បាត់​ទៅ​ហើយ។

តាមរយៈបទ​ចម្រៀង​ថ្មីនេះ មាន​តារាល្បី​ឈ្មោះជា​ច្រើន​ចូល​រួម​សម្តែង ដែល​កាន់​តែ​ធ្វើ អោយ​រសជាតិ​នៃ​បទ​ចម្រៀង​មួយ​នេះ កាន់​តែ​អត្ថន័យ​ពិរោះ និង ល្អមើល​ពេល​ដែល បទ​ចម្រៀង​មួយ​បទ​នេះ បាន​ចេញ MV ជាផ្លូវការ។

 

 

លោក យ៉ែម សំអូន បន្ថែមថា រាល់បទ​ចម្រៀង របស់លោក​និពន្ធ គឺភាគ​ច្រើន​ស្តែង ចេញ​ពីជីវិត​ពិត នៃ​សង្គម​សព្វថ្ងៃ។ ដូចជា​បទ​ចម្រៀង «នឹកម៉ែ» នេះផង​ដែរ វាចេញ ពីអារម្មណ៍ពិត កើតឡើង​ពេល​ដែល​កំពុង​អង្គុយ​សរសេរ​បទ​ចម្រៀង​នេះ ធ្វើ​អោយ អារម្មណ៍​នឹក​អ្នក​ម្តាយ ដែល​ឃ្លាត​ឆ្ងាយ​រាប់​សិប​​ឆ្នាំ​មក​ហើយ៕

 

តោះចង់ដឹងអត្តន័យ​បទ​ចម្រៀងនេះ​មាន​ពិរោះ​កម្រិតនា ទស្សនា MV ខាង​ក្រោម

អត្ថបទ ៖ អាដាម

មតិយោបល់