កម្សាន្ត | February 18, 2020 | 143

រកឃើញហើយតារាដែលមានការគាំទ្រច្រើនជាងគេក្នុងយុទ្ធនាការ «ការណាត់ជួបដ៏អស្ចារ្យ»

 

រយៈពេលពីរសប្តាហ៍​កន្លង​ទៅជា​មួយ​យុទ្ធនាការ «ការណាត់ជួបដ៏អស្ចារ្យ» ដែលបាន​រៀប​ចំ​ឡើង​ដោយ​អនុញ្ញាតិ​អោយ​អ្នក​គាំទ្រ ក៏ដូច​ជា​ទស្សនិក​ជន​ចូលរួម​បោះឆ្នោត​គាំទ្រ​រឿង​ភាគ​ខ្មែរ ក៏ដូច​ជា​តារា​ក្នុង​ដួង​ចិត្ត​ក៏​បាន​បញ្ចប់​ទៅហើយ​កាល​ពីថ្ងៃ​ចន្ទ ទី១៧ កុម្ភៈ ២០២០ ម្សិលមិញ​នេះ។ តារា​ដែល​ទទួល​បាន​ការគាំ​ទ្រ​ច្រើន​ជាង​គេ​គឺគូ​របស់​លោក នូ ឧសភា និង​កញ្ញា ឈិន មុនីនាថ ដែល​ជា​តារាសម្តែង​ក្នុង​ភាព​យន្តភាគ​ខ្មែរ​របស់ ភីអិអិន រឿង «អ្នកម៉ាក់វ័យក្មេង» ជាមួយ​និង​ការទទួល​គាំទ្ររហូត​ដល់​ទៅ​ជាង​ប្រាំ​មួយ​ពាន់នាក់។ 

 

 

សម្រាប់អ្នកដែលបានបោះឆ្នោត​គាំទ្រ​គូតារា លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ទាំងប្រាំ​មួយ​ពាន់​នាក់​នេះ នឹង​ត្រូវជ្រើស​រើស​ដោយ​ការ​ក្រឡុក​ចាប់​ឈ្មោះ​ដោយ​ផ្ទាល់​ពី​សំណាក់ លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ។ គួរបញ្ជាក់ថា ឈ្មោះ​ប្រិយ​មិត្តជា​ជ័យ​លាភី​តែម្នាក់​ប៉ុណ្ណោះ ដែល​កើត​ចេញ​ពីការ​ក្រឡុង​ចាប់​ឈ្មោះ​ខាង​លើ ហើយ​ប្រិយមិត្ត​ជ័យលាភី​រូប​នេះ នឹង​ត្រូវ​បាន​អញ្ជើញអោយ​ចូល​រួម​ការ​ញុំា​អាហារដ៏​អស្ចារ្យ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ហ្គាឌិនស៊ីធី( Garden City) ជាមួយ​តារា​សម្តែង លោក នូ ឧសភា និង​កញ្ញា ឈិន មុនីនាថ។

 

 

សម្រាប់ការប្រកាស​ឈ្មោះប្រិយមិត្ត​ជ័យ​លាភី ភីអិនអិន នឹងធ្វើ​ការប្រកាស​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ តាមរយៈ​ទំព័រ​ហ្វេសប៊ុកផ្លូវ​ការរបស់​ភីអិនអិន PNN Drama Fan Club។ ដូច្នេះ​កុំភ្លេច​រង់ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា តើអ្នក​ណា​នឹង​ក្លាយ​ជាអ្នក​ដែលមាន​សំណាង​ជាង​គេ​ក្នុង​យុទ្ធការ​មួយនេះ?

 

មតិយោបល់