កម្សាន្ត | February 11, 2020 | 155

Actart Band ក្រុមតន្ត្រី pop ថៃនឹង​ច្រៀង​ផ្ទាល់​នូវ​បទ​ចម្រៀង​មនោសញ្ចេតនា​ល្បីៗរបស់ខ្លូន​​ក្នុង​​កម្មវិធី Boostrong Music On Fire

 

កាលពីខែមករាទស្សនិក​ជន​ក៏ដូចជាអ្នក​គាំទ្រ​បាន​ទស្សនា​និង​ចូល​រួម​សប្បាយ​រីករាយ​ជាមួយ​តារាចម្រៀង​ថៃ​លោក Toey Atibodin ដែល​ជាម្ចាស់​បទ Ngut Toeung Ngut ដ៏ល្បីនៅ​ប្រទេស​ថៃ​ក្នុង​កម្មវិធី Boostrong Music On Fire រួចមក​ហើយ។ 

ដោយឡែក​នៅខែ​កុម្ភៈនេះ ដែលជា​ខែនៃ​សេចក្តីស្រឡាញ់​នោះ នឹងមាន​ក្រុម​ចម្រៀង pop ថៃមួយ​ក្រុមទៀត​គឺក្រុម Actart Band នឹង​មក​បកស្រាយ​បទ​ចម្រៀង​បែបមនោសញ្ចេតនា​ដ៏ល្បីរបស់ខ្លួន​ដោយ​ផ្ទាល់ក្នុង​កម្ម​វិធី Boostrong Music On Fire ។ 

 

 

បទចម្រៀង​ដែលក្រុម Actart Band លើកយក​មកបក​ស្រាយ​មាន​ចំនួន​បួនបទ​មាន​ដូចជា​បទ Nork Jak Cheu Chan បទនេះមាន​ភាពល្បីល្បាញ​ខ្លាំង​ដោយ​ទទួល​បាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ទៅ ១៩៤,០០០,០០០លាន​ដង (មួយរយកៅសិបបួន​​លាន​ដង) នៅ​លើ​បណ្តាញ​សង្គម​យូធូប ចំណែក​មួយ​បទទៀត​ក៏តាម​ប្រកៀកប្រកិត​បទ​ខាង​លើ​ដែរ​នោះ​គឺ​បទ Kor Yung Pen Thur ដោយ​ទទួល​បានអ្នកទស្សនា​រហូត​ដល់ ១១៦,០០០,០០០​លាន​ដង (មួយរយដប់​ប្រាំមួយ​លានដង) លើ​បណ្តាញ​សង្គម​យូធូបដូចគ្នា និង​ពីរបទ​ចុង​ក្រោយ​ចំណង​ជើង Kao Kom Loy និងបទ Thar Bung Ern។ បទ​ចម្រៀង​ទាំងបួន​បទនេះ​សុទ្ធសឹង​តែជាបទ​បែប​មនោសញ្ចេតនា ស្នេហា​ដែល​បែកបាក់​ទៅ​ហើយ បន្សល់​នូវអនុស្សាវរីយ៍ និងការ​នឹក​រលឹក​តែមិន​អាចត្រឡប់​ទៅ​ដូចដើម​បាន គឺបាន​ត្រឹមតែ​អង្គុយ​នឹកឃើញ​រឿង​ដែល​កន្លង​ហួស​ទៅហើយ។ 

 

 

ចង់ជួបផ្ទាល់ជា​មួយក្រុមតន្ត្រីpop  Actart Band កុំភ្លេច​មកជួប​គ្នា​នៅ​ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅក្នុង​កម្មវិធី​តន្ត្រី Boostrong Music On Fire ចាប់ពី​វេលាម៉ោង ៤:៣០​នាទីល្ងាច​តទៅ នៅស្ទីត​យោភីអិន​អិន​ព្រែកព្នៅ៕ 

 

 

 

ទស្សនាបទចម្រៀងទាំងបីបទខាងក្រោម៖ 

 

 

 

 

មតិយោបល់