បច្ចេកវិទ្យា | January 14, 2020 | 79

ចិននៅតែស្ថិតនៅក្នុងលំដាប់ជួរមុខលើទីផ្សារអន្តរជាតិផ្នែកបច្ចេកវិទ្យា

 

ថ្វីត្បិតតែជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិននៅតែបន្តអូសបន្លាយទៅលើវិស័យបច្ចេកវិទ្យាយ៉ាងណាក៏ដោយចុះ ប៉ុន្តែនៅក្នុងដំណើរពិពរ័ណ៌ប្រចំាឆ្នំាមួយនៅលើទឹកដីសហរដ្ឋអាមេរិក ត្រូវបានអ្នករៀបចំព្រឹត្តិការណ៍និយាយថា ប្រទេសចិននៅតែស្ថិតនៅលើទីផ្សារកំរិតអន្តរជាតិដដែលជាពិសេសទៅលើវិស័យបច្ចេកវិទ្យា អេឡិចត្រូនិក នេះបើយោងតាមសមាគមបច្ចេកវិទ្យាអ្នកប្រើប្រាស់ឬហៅកាត់ថា(CTA) បាននិយាយកាលពីពេលថ្មីៗកន្លងទៅ។

 

 

បើប្រៀបធៀបការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនកាលពីឆ្នំា២០១៩ និងឆ្នំា២០២០ឃើញថាមានគម្លាតខុសគ្នាខ្លំាង ដោយសារតែឆ្នំានេះមានចំនួនតិចជាងឆ្នំាមុន ប៉ុន្តែនៅតែស្ថិតកំរិតខ្ពស់នៅលើទីផ្សារអន្តរជាតិដដែល។ តាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិន Xinhua និយាយថា កាលពីឆ្នំា២០១៩មានក្រុមហ៊ុនរហូតដល់ទៅ១,១២០ក្រុមហ៊ុនបានចូលរួមក្នុងការដាក់បង្ហាញ ដោយឡែកឆ្នំានេះមានអ្នកចូលមើលផលិតផលប្រមាណជា១៧០,០០០នាក់ ក្នុងចំណោមផលិតបច្ចេកវិទ្យាប្រមាណជា២០,០០០មុខ៕

 

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Xinhua

 

មតិយោបល់