បច្ចេកវិទ្យា | January 14, 2020 | 261

ឧបករណ៍បច្ចេកវិទ្យាអាចជួយមនុស្សចាស់ជរាដែលគ្មានទីពឹងបាន

ខណៈដែលវិស័យបច្ចេកវិទ្យាបាននឹងកំពុងតែបោះជំហានទៅមុខយ៉ាងឆាប់រហ័សបែបនេះ សំណួរថាតើវិស័យមួយនេះអាចនឹងជួយដល់មនុស្សចាស់ជរាដែលពួកគាត់រស់នៅម្នាក់ឯងបានដោយរបៀបណា? លើវិស័យទំនាក់ទំនង សុខភាព និងសុវត្ថិភាព?។

 

 

ដំណោះស្រាយសម្រាប់ជនចាស់ជរា គឺជាកន្សោមអាទិភាពមួយនៅក្នុងដំណើរពិពរ័ពណ៌និយាយអំពីអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិកសម្រាប់ឆ្នំា២០២០ ដោយមានដាក់តំាងបង្ហាញរាប់ចាប់ពីសម្លៀកបំពាក់ឆ្លាតដើម្បីជួយដល់មនុស្សចាស់ជរា រួមទំាងឧបករណ៍ដទៃទៀតជួយត្រួតពិនិត្យអំពីហានិភ័យអស់ទំាងនោះ។

 

 

បញ្ហាដ៏សំខាន់មួយនៅក្នុងចំណោមបញ្ហាសំខាន់ៗដទៃទៀតសម្រាប់ការប្រើប្រាស់ផលិតផលមានប្រយោជន៍ នោះគឺឧបករណ៍ត្រួតពិនិត្យដែលអាចមនុស្សចាស់ជរាអាចទុកចិត្តបានក្នុងនោះគេរកឃើញមានគំនិត៣សំខាន់ពោលគឺទីមួយផ្ទះឆ្លាតវៃ  ខោពាក់ចង្កះឆ្លាតវៃ និងមនុស្សយន្តឆ្លាតវៃ របស់របរទំាងអស់នេះអាចជួយដល់មនុស្សចាស់បាន។

 

ឧបករណ៍អេឡិចត្រូនិកទំាងអស់នេះត្រូវគេដាក់តំាងបង្ហាញនៅក្នុងការពិព័រណ៌ប្រចំាឆ្នំា២០២០ នៅក្នុងទីក្រុងឡាសវេសកាសសហរដ្ឋអាមេរិក ដែលមានស្ថាប័នបច្ចេកវិទ្យាជាច្រើនទៀតមកបង្ហាញនូវផលិតផលរបស់ខ្លួន។

 

 

ចំពោះមនុស្សយន្តឆ្លាតវៃវិញ គឺជាគូកនរបស់មនុស្សចាស់ដ៏ប្រសើរ ដែលប្រទេសជប៉ុនបានប្រើប្រាស់អស់ពេលជាច្រើនឆ្នំាមកហើយ ដែលគេចាត់ទុថាជាជំនួយការដ៏ល្អសម្រាប់មនុស្សចាស់ជរាដែលគ្មានទីពឹង៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Consumer & Gadgets

 

មតិយោបល់