បច្ចេកវិទ្យា | January 14, 2020 | 238

Jack Ma និង Grab កំពុងសម្លឹងរកឱកាសក្នុងសមរភូមិធនាគារឌីជីថលនៅក្នុងសិង្ហបុរី

ប្រទេសសិង្ហបុរីកំពុងតែបើកចំហទៅលើឧស្សាហកម្មធនាគាររបស់ខ្លួនឆ្ពោះទៅរកប្រពន្ធ័ឌីជីថលនៅក្នុងការធ្វើកំណែទម្រង់ដែលនឹងអាចធ្វើឱ្យវិស័យនេះកំរើកឡើងវិញនៅពាសពេញតំបន់អាស៊ីភូមិភាគអាគ្នេយ៍ ខណៈដែលលោកមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារអាមេរិកជនជាតិចិន Jack Ma និងស្ថាប័ន Grab បាននឹងកំពុងតែស្វះស្វែងរកអាជ្ញាប័ណ្ណធ្វើការងារនេះ។

 

 

ធនាគារដែលធ្លាប់ដំណើរការតាមបែបប្រពៃណីកំពុងតែប្រកួតប្រជែងខ្លំាងតាមរយៈការប្រឈមមុខនឹងដៃគូជំនាន់ថ្មីនៅលើប្រពន្ធ័អនឡាញដែលគេអាចផ្តល់នូវប្រាក់កម្ចី រួមទំាងប្រាក់សញ្ជ័យកាន់តែប្រសើរដោយមិនចាំបាច់ទៅដល់ធនាគារឡើយគ្រាន់តែធ្វើការងារនៅលើអនឡាញតែប៉ុណ្ណោះ។

 

 

ការណែនំាដល់អ្នកត្រូវការខ្ចីតាមរយៈឌីជីថលចូលទៅក្នុងទីផ្សារសិង្ហបុរីបានក្លាយទៅជារឿងរំដោះមួយមានលក្ខណៈទ្រង់ទ្រាយធំទៅលើវិស័យធនាគារកិច្ចក្នុងរយៈពេលពីរទសវត្សរ៍បន្តទៀត ដែលចំណាត់ការស្រដៀងគ្នាត្រូវគេអនុវត្តរួចហើយនៅក្នុងសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន ហុងកុង និងបណ្តាប្រទេសដទៃទៀត។

 

 

តាមការអង្កេតបានបង្ហាញថា មនុស្សពេញវ័យភាគច្រើននៅក្នុងបណ្តាទីប្រជុំជនទំាងអស់នោះមានចូលទៅរកសេវាហិរញ្ញវត្ថុ និងស្ថាប័នដែលមានអាជ្ញាប័ណ្ណដូចជាការប្រើប្រាស់តាមច្រករបស់ក្រុងរដ្ឋសិង្ហបុរី ហើយក្នុងចំណោមភាគច្រើនទៀតនៅតែខ្វះគណនីធនាគារនៅឡើយ។

 

លោកសាស្រ្តាចារ្យ Lawrence Loh នៅឯសកលវិទ្យាល័យជាតិសិង្ហបុរីនៃសាលាពាណិជ្ជសាស្រ្តបានថ្លែងប្រាប់ទីភ្នាក់ងារ AFPថា វាជាការប្រែប្រួលទំាងស្រុងទៅលើដំណើរការផ្នែកហិរញ្ញវត្ថុ ដោយចាប់ផ្តើមពីប្រទេសសិង្ហបុរីនៅក្នុងតំបន់អាស៊ីភូមិភាគអាគ្នេយ៍នេះ។

 

គួររំលឹកផងដែរថា គម្រោងដាក់កម្ចីតាមរយៈប្រពន្ធ័ឌីជីថលអាចនឹងកើនឡើងដល់ទៅ១១០ពាន់លានដុល្លារអាមេរិកឯណោះនៅឆ្នំា២០២៥ខាងមុខ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Business/TechXplore

 

មតិយោបល់