បច្ចេកវិទ្យា | January 14, 2020 | 87

ទីភ្នាក់ងារមានមូលដ្ឋាននៅ Abu Dhabi អំពាវនាវសូមឱ្យបង្កើនវិនិយោគលើថាមពលស្អាតទ្វេដង

ទីភ្នាក់ងារអន្តរជាតិលើកកម្ពស់ថាមពលស្អាតបានធ្វើការអំពាវនាវសូមឱ្យបង្កើតការវិនិយោគទៅលើគម្រោងថាមពលកកើតឡើងវិញឱ្យបានទ្វេដង ដោយធ្វើនិស្សារណាកម្មឥន្ធនៈហ្វូស៊ីល (fossil fuels)។ ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងទីក្រុងអាប៊ូដាបៃ (IRENA) ក៏បានលើកឡើងដែរថា ការបញ្ចេញថាមពលអគ្គិសនីពីប្រភពកកើតឡើងវិញអាចនឹងមានច្រើនរហូតដល់ទៅទ្វេដងក្នុងរយៈពេល១០ឆ្នំាខាងមុខ។

 

 

នៅក្នុងរបាយការណ៍មួយរបស់ស្ថាប័នដដែលនេះបានលើកឡើងបន្តទៀតថា ទិន្នន័យបង្ហាញអំពីការវិនិយោគលើថាមពលកកើតឡើងវិញជាប្រចំាឆ្នំាត្រូវការទ្វេដងដែលគិតជាទំហំទឹកប្រាក់ប្រមាណជា៣៣០ពាន់លានដុល្លារអាមេរិកនាពេលបច្ចុប្បន្ន ដែលជិតទៅនឹងទំហំទឹកប្រាក់៧៥០ពាន់លានដុល្លារអាមេរិកលើវិស័យថាមពលកកើតឡើងវិញនៃតម្រូវការប្រើប្រាស់។

 

 

តាមរបាយការណ៍ដដែលបានគូសបញ្ជាក់ទៀតថា នៅឆ្នំា២០៣០ខាងមុខការវិនិយោគទៅលើវិស័យថាមពលមិនកកើតឡើងវិញអាចនឹងកើនឡើងដល់ទៅ១០លានលានដុល្លារអាមេរិក នេះជាហានិភ័យមួយដែលមិនឆ្លើយតបទៅនឹងវត្ថុបំណងរបស់ពិភពលោកលើការប្រយុទ្ធប្រឆំាងនឹងការកើនឡើងនូវកំដៅជាសកល។

 

 

បើតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានលើកឡើងថា គម្រោងវិនិយោគថាមពលកកើតឡើងវិញនៅក្នុងឆ្នំា២០១៩ មានទំហំទឹកប្រាក់ប្រមាណជា២.៦លានលានដុល្លារអាមេរិក៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Energy & Green Tech

 

មតិយោបល់