កម្សាន្ត | January 13, 2020 | 714

ទើបស្ងាត់រឿងអាស្រូវដណ្ដើមសង្សារមិត្តភ័ក្ក ពេជ្រ សូលីកា ជួបទុក្ខធំមួយទៀតក្រោយម្ដាយត្រូវគេសង្ស័យសម្លាប់ស្ត្រីភេទទី៣ម្នាក់

 

តារាចម្រៀងនាង ពេជ្រ សូលីកា ទើបតែស្ងប់ស្ងាត់រឿងអស្រូវមួយរយៈប៉ុណ្ណោះ បន្ទាប់ពីនាងបានភ្ជាប់ពាក្យជាមួយគូដណ្ដឹងបុរសសម្បូរទ្រព្យឈ្មោះហាន។

 

ការភ្ជាប់ពាក្យបានក្លាយជាផ្ទាំងវេទិកាជេប្រទិចគ្នានៅលើបណ្ដាញសង្គម Facebook ជាមួយអតីត Freshie នាង ថៃ នារីសុជាតា ដែលអះអាងថាធ្លាប់ជាគូសង្សារជាមួយបុរសឈ្មោះ ហាន។ ក្នុងនោះ ថៃ នារីសុជាតា បានបកអាក្រាតមិត្តភ័ក្កជាង ១០ឆ្នាំជាមួយ ពេជ្រ សូលីកា ថាបានលួចទាក់ទងគ្នាជាមួយអតីតសង្សាររបស់ខ្លួនមុនរៀបចំពិធីភ្ជាប់ពាក្យកាលពីពេលថ្មីៗ។

 

 

យ៉ាងណាទន្ទឹមនឹងរឿងនេះបានស្ងាប់ស្ងាត់អតីតតារាចម្រៀងប្រចាំផលិតកម្ម M នាង ពេជ្រ សូលីកា ផ្ដើមជួបរឿងធំជាថ្មី បន្ទាប់ពីម្ដាយបង្កើតរបស់នាង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយសង្ស័យថា បានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ នៅខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។

 

ស្រ្តីវ័យ៥០ម្នាក់ ត្រូវបានឃើញដេកស្លាប់ក្នុងផ្ទះ ដែលស្ថិតនៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ បន្ទាប់ពីមន្ត្រីបច្ចេកទេសកោសល្យវិច័យ មូលហេតុគឺរកឃើញថា សពត្រូវបានស្លាប់ ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។ យ៉ាងណាមិញ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចវែកមុខហើយ គឺជាម្តាយបង្កើតរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា។

 

 

ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង។

 

ដោយគ្រួសារមិនអស់ចិត្ត ព្រោះឃើញការស្លាប់របស់ស្រ្តីមានសភាពគួរឲ្យសង្ស័យ ក៏រាយការណ៍ទៅកម្លាំងនគរបាល ភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។

 

 

បន្ទាប់ពីដឹងថា ស្រ្តីដែលស្លាប់នោះដោយគេសម្លាប់មែនក្រុមគ្រួសារស្រ្តីរងគ្រោះ បានដាក់ការសង្ស័យថា មិត្តភក្តិដែលនៅ​ជាមួយ​ស្រ្តីរង​គ្រោះ ជាអ្នក​ប្រព្រឹត្ត​ព្រោះអ្នក​ទាំង​ពីរ តែងតែ​មាន​ជម្លោះ​ជាមួយ​គ្នាញឹក​ញាប់ ភ្លាមៗ​នោះ​កម្លាំង​នគរបាល​បាន​ហៅ​មិត្តស្រ្តីដែល​ស្លាប់ ទៅសាក​សួរនៅ​ប៉ុស្តិ៍នគរ​បាល​ចាក់អង្រែ​លើ ដើម្បី​ឈាន​ទៅដល់​ការឃាត់​ខ្លួន​ជន​ដៃ​ដល់។

 

គួរជម្រាបថា ស្រ្តីរងគ្រោះ​មាន​ឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចង​ការប្រាក់ និង​លក់​ការហ្វេនៅម្តុំផ្សារ​ដេប៉ូ ហើយបាត់​បង់​ទ្រព្យ​សម្បត្តិ​ដែល​នៅ​ជាប់​នឹង​ខ្លួន​មួយ​ចំនួន​ផងដែរ។ ក្រោយពី​ធ្វើកោសល្យវិច័យ​រួចសព​ប្រគល់​ជូន ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ជន​សង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង​សួរនាំ ដើម្បីបន្ត​នីតិវិធី​ច្បាប់។ ទាក់ទង​ម្ដាយ​ត្រូវរង​ការ​ចោទនេះ ពេជ្រ សូលីកា មិន​អាច​ទាក់ទង​សុំការ​បំភ្លឺម​បានទេ ព្រោះ​ទូរសព្ទរបស់​នាង មិន​មាន​អ្នក​ទទួល៕

អត្ថបទ ៖ អាដាម

មតិយោបល់