បច្ចេកវិទ្យា | January 13, 2020 | 86

Apple ជំរុញឱ្យប្រើបំណែក iPhone ចាស់ៗឡើងវិញជាមួយនឹងមនុស្សយន្ត 'Daisy'

Apple Inc APPL.O កំពុងតែព្យាយាមដើម្បីផ្លាស់ប្តូរនូវឧបករណ៍អេឡិចត្រូនិកចាស់ៗយកមកប្រើប្រាស់ឡើងវិញជាមួយនឹងមនុស្សយន្ត ដោយគេប្រមែប្រមូលនូវបំណែកចាស់ៗដែលប្រើប្រាស់រួចរាល់ចេញពីឧបករណ៍ iPhone ខណៈដែលពិភពលោកនាពេលបច្ចុប្បន្នបាននឹងកំពុងតែងាកមករកការប្រើប្រាស់ឡើងវិញជាប្រយោជន៍កាត់បន្ថយភាពខ្ជះខ្ជាយមួយផ្នែក។

 

 

Cupertino ជាក្រុមហ៊ុនផលិតមនុស្សយន្តមានមូលដ្ឋាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានលើកឡើងថា មនុស្សយន្តគឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Apple Inc APPL.O ក្នុងការផលិតចេញពីរបស់ចាស់ៗដែលមានសារធាតុ lithium។

 

 

ស្ថាប័ន Apple បានប្រើប្រាស់់រួចហើយចំពោះបំណែកលោហធាតុចាស់ៗ និងគ្រឿងផ្សំផ្សេងៗទៀតនៅក្នុងផលិតផលរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យអាលុយមីញូមគ្មានធាតុកាបោន ដែលគម្រោងនេះត្រូវបានចូលរួមពីសំណាក់ក្រុមហ៊ុន Rio Tinto (RIO.AX) និង Alcoa (AA.N)។

 

 

Apple កំពុងតែពិចារណាចែករំលែកជាមួយនឹងបច្ចេកវិទ្យា Daisy និងស្ថាប័នដទៃទៀតដោយរាប់បញ្ចូលទំាងក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិកជាដើម ក្នុងគោលដៅដើម្បីជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងពិភពលោកងាកមកប្រើប្រាស់របស់របដែលអាចប្រើឡើងវិញបាន ជាការរួមចំណែកដល់ការសន្សំសំចៃ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់