បច្ចេកវិទ្យា | January 13, 2020 | 248

មហាសេដ្ឋីប្រាក់ពាន់លានជនជាតិជប៉ុន Maezawa ស្វែងរកមិត្តស្រីដើម្បីធ្វើដំណើរទៅកាន់ភពព្រះចន្ទតាមរយៈយាន SpaceX

លោកមហាសេដ្ឋីប្រាក់ពាន់លានដុល្លារអាមេរិកជនជាតិជប៉ុន Yusaku Maezawaមានផែនការស្វែងរកមិត្តស្រីណាម្នាក់ដើម្បីធ្វើដំណើរជាមួយលោកទៅកាន់ទីលំហនៅជុំវិញភពព្រះចន្ទ ដែលជាកម្មវត្ថុមួយរបស់លោកមហាសេដ្ឋីរូបនេះបង្កើតឡើងជាកម្មវិធីឯកសារដំណើរទស្សនាចរថ្មីទៅកាន់ទីលំហ ម្យ៉ាងទៀតបានធ្វើឱ្យមានការទាក់ទាញខ្លំាងដល់កិច្ចការសហគ្រាសរបស់គាត់បន្ថែមមួយកំរិតទៀត។

 

 

លោកYusaku Maezawa មានអាយុ៤៤ឆ្នំា បានលក់ Zozo Inc ទៅឱ្យ SoftBank Group Corpលើអនឡាញ បាននឹងកំពុងតែស្វែងរកមិត្តស្រ្តីណាម្នាក់មានអាយុលើសពី២០ឆ្នំាសម្រាប់កម្មវិធីនេះ។ លោកបានសរសេរនៅលើវិបសាយថា លោកមានអារម្មណ៍ឯកោ និងភាពទទេស្អាតនៅក្នុងចិត្តរបស់ខ្លួន ហើយចង់បានក្តីស្រឡាញ់ពីស្រ្តីម្នាក់តែប៉ុណ្ណោះ។

 

 

លោក Maezawa បានសរសេរបន្តទៀតថា ខ្ញុំចង់ស្វែងរកដៃគូជីវិត ជាដៃគូអនាគតជាមួយនឹងខ្ញុំ ខ្ញុំចង់ស្រែកប្រាប់អវកាសអំពីសេក្តីស្នេហារបស់យើងដោយផ្តើមចេញពីទីលំហ ។ ផែនការនេះត្រូវចេញដំណើរនៅឆ្នំា២០២៣ខាងមុខដែលគេចាត់ទុកថាជាពេលលើកដំបូងមានអ្នកដំណើរជាលក្ខណៈឯកជនតាមរយៈយាន SpaceX របស់លោក Elon Musk។

 

 

គួររំលឹកផងដែរថា លោកMaezawa កាលពីពេលថ្មីៗបានបែកពីមិត្តស្រីរបស់គាត់ជាតារាសម្តែង Ayame Goriki នាងមានអាយុ២៧ឆ្នំា។ ឯកសារដែលគាត់គ្រោងនឹងធ្វើនៅភពព្រះចន្ទនោះមានចំណងជើងថា គូស្នេហ៍ព្រះចន្ទពេញវង់ “Full Moon Lovers”ដែលនឹងផ្សាយនៅលើទូរទស្សន៍ AbemaTV ហើយអាចមានអ្នកគំាទ្រច្រើននៅជុំវិញពិភពលោក ហើយឯកសារនេះសោតទៀតអាចនឹងចំណាយថវិកាប្រមាណជា៩លានដុល្លារអាមេរិកក្នុងការផលិតឡើង៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់