បច្ចេកវិទ្យា | December 09, 2019 | 241

អូស្រ្តាលីបង្កើតឧបករណ៍តាមដាន និងព្យាករណ៍អំពីការរាតត្បាតជំងឺគ្រុនឈាម

 

ទីភ្នាក់ងារវិទ្យាសាស្រ្តជាតិអូស្រ្តាលីបានបង្កើតនូវឧបករណ៍ម្យ៉ាងដែលមានសមត្ថភាពអាចតាមដាន និងព្យាករណ៍អំពីការរាតត្បាតនូវជំងឺឆ្លងនានា ហើយឧបករណ៍នោះសោតត្រូវគេបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវមួយក្រុមមកពីក្រុមមាននាមករណ៍ថា Data61ជាមែកធាងនៃអង្គការស្រាវជ្រាវឧស្សាហកម្មនិងវិទ្យាសាស្រ្តនៃរដ្ឋសហធនឬហៅកាត់ថា (CSIRO)ដោយភ្ជាប់ទិន្នន័យទៅនឹងសមាគមន៍ដឹកជញ្ជូនតាមដែនអាកាស(IATA) ដើម្បីតាមដានអំពីដំណើរវិវឌ្ឍនានានៃស្ថានភាពជំងឺ។

 

 

ឧបករណ៍ត្រូវគេបង្កើតឡើងសម្រាប់តាមដានជំងឺគ្រុនឈាមដែលជាជំងឺឆ្លងតាមរយៈមូសខ្លា ដែលជាទូទៅមិនសូវឃើញកើតឡើងនៅប្រទេសអូស្រ្តាលីទេ ប៉ុន្តែបណ្តាប្រទេសកំពុងតែអភិវឌ្ឍមួយចំនួនដែលមិនទាន់មានការបង្ការអាចនឹងងាយរាតត្បាតជាងតាមរយៈវីរុសចូលទៅកាន់សត្វមូស។

 

 

លោក Jess Liebig អ្នកសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតមកពីក្រុម Data61បាននិយាយប្រាប់ដល់បណ្តាញផ្សព្វផ្សាយថា តាមអង្គការសុខភាពពិភពលោកមានប្រជាពលរដ្ឋពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបទូទំាងសកលលោកកំពុងតែមានហានិភ័យឆ្លងនូវជំងឺគ្រុនឈាម។

 

 

លោកបានបន្តទៀតថា ឧបករណ៍នេះអាចជួយបានច្រើនអំពីការវិវឌ្ឍរបស់ជំងឺ និងដឹងអំពីសភាពរាតត្បាតរបស់វាដោយសារតែវាមានសភាពឆ្លងខុសៗគ្នាទៅតាមតំបន់និងប្រជាជាតិមួយចំនួន។ ការផលិតឧបករណ៍តាមដានដោយមានកិច្ចសហការជាដៃគូជាមួយនឹងសកលវិទ្យាល័យបច្ចេកវិទ្យា Queensland (QUT)៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Xinhua

 

មតិយោបល់