បច្ចេកវិទ្យា | December 09, 2019 | 268

លោកJeff Bezos និយាយថា Amazonចង់ធ្វើការបន្ថែមជាមួយនឹងមន្ទីរបញ្ចកោណអាមេរិក

ស្ថាបនិក Amazon.com Inc លោក Jeff Bezos បាននិយាយថាខ្លួននឹងគំាទ្រដល់ក្រសួងការពារជាតិអាមេរិកដូចក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតដែរតាមរយៈកិច្ចសន្យាលើវិស័យការពារជាតិបន្តទៀត ព្រមទំាងមន្ទីរបញ្ចកោណដើម្បីស្វែងរកការធ្វើទំនើបកម្មខ្លួនឯង។

 

 

លោក Jeff Bezos បានលើកឡើងនៅក្នុងវេទិកាវិស័យការពារជាតិប្រចំាឆ្នំាដែលគេប្រារព្ធធ្វើឡើងនៅឯបណ្ណាល័យ Reagan ក្នុងក្រុង Simi Valleyរដ្ឋកាលីហ្វ័រញ៉ាថា យើងនឹងបន្តគំាទ្រដល់ក្រសួងការពារជាតិព្រោះថានេះជាប្រទេសសំខាន់។

 

ក្រុមហ៊ុនបច្ចេកវិទ្យាទំាងឡាយបានប្រឈមមុខទៅនឹងបញ្ហាជាច្រើននៅពេលដែលគេព្យាយាមធ្វើការងារជាមួយនឹងមន្ទីរបញ្ចកោណ។ កាលពីឆ្នំាមុនកម្មវិធីវិស័យការពារជាតិមានឈ្មោះថា Project Maven បានធ្វើឱ្យក្រុមនិយោជិតមួយចំនួនជំទាស់ទៅនឹងបច្ចេកវិទ្យា Googleថាជាសង្គ្រាមឆ្មក់បាននំាឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាមនុស្សយន្តនៅក្នុងស្ថានការណ៍ដ៏លំបាកទៀតផង។

 

 

ស្ថាប័ន Amazon (AMZN.O)បានជួយបង្កើតប្រពន្ធ័សមត្ថភាពសំណុំទិន្នន័យហៅថា cloud computingដល់មន្ទីរបញ្ចកោណ ស្របពេលដែលកាលពីខែមុននោះ ក្រុមហ៊ុនបានដាក់ពាក្យប្តឹងទៅកាន់តុលាការសហព័ន្ធពីការប្រកួតប្រជែងលើការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រសួងការពារជាតិក្នុងការផ្តល់នូវកិច្ចសន្យា cloud computing មានទំហំជាទឹកប្រាក់រហូតដល់ទៅ១០ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុនប្រកួតប្រជែងដេញថ្លៃក្នុងស្រុកមួយឈ្មោះថា Microsoft Corp. (MSFT.O)។

 

 

គួររំលឹកផងដែរថា លោក Bezos ជានាយកប្រតិបត្តិរបស់ Amazon ហើយក៏ជាម្ចាស់កាសែតដ៏ល្បី Washington Post ធ្លាប់បានធ្វើការរិះគន់ដល់គោលនយោបាយឥតសំចៃមាត់របស់រដ្ឋការលោកដូណាល់ត្រំាផងដែរ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់