បច្ចេកវិទ្យា | December 09, 2019 | 152

ចិនបញ្ជូនផ្កាយបន្ថែម៦គ្រឿងទៀតចូលទៅកាន់គន្លងតារាវិថីភ្ជាប់រ៉ុក្កែតតែមួយ

ប្រទេសចិនបានបញ្ជូនផ្កាយរណបចំនួន៦គ្រឿងចូលទៅកាន់គន្លងតារាវិថីដោយភ្ជាប់នឹងបំពង់រ៉ុក្កែតតែមួយបាញ់ចេញពីជើងទម្រមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ស្ថិតនៅក្នុងខេត្តហ្សានស៊ីភាគខាងជើងប្រទេស។

 

 

ផ្កាយរណបទំាង៦នោះភ្ជាប់នឹងរ៉ុក្កែតឈ្មោះ Kuaizhou-1A (KZ-1A) បានចូលទៅកាន់គន្លងតារាវិថីតាមផែនការកំណត់ប្រកបដោយជោគជ័យកាលពីចុងសប្តាហ៍នេះ វាជាការបាញ់បង្ហោះលើកទី២ហើយចេញពីជើងទម្រ Taiyuan នៅក្នុងរយៈពេលតិចជាង៦ម៉ោងបន្ទាប់ពីរ៉ុក្កែតឈ្មោះ KZ-1A បានបង្ហោះដោយនំាយកផ្កាយរណបឈ្មោះ Jilin-1 Gaofen 02B ចូលទៅកាន់ទីអវកាស ដើម្បីបំបែកកំណត់ត្រាថ្មីមួយផ្សេងទៀតក្នុងការស្រាវជ្រាវផ្នែកឧស្សាហកម្មអវកាសនោះ។

 

 

វាជាការរីកលូតលាស់មួយជ្រុងថ្មីបន្តទៀតទៅលើបច្ចេកទេសស្រាវជ្រាវនៅឯទីលំហ ខណៈដែលផ្កាយរណបឈ្មោះ HEAD-2A និង HEAD-2Bបានក្លាយទៅជាក្រុមផ្កាយរណបលើកទី១ដែលបានបង្ហោះចូលទៅកាន់កញ្ចុំតាវលីឈ្មោះ Skywalker វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា HEAD Aerospace Technology Co. Ltd មានមូលដ្ឋាននៅក្នុងទីក្រុងប៉េកំាង។

 

 

ផ្កាយរណបទំាងអស់នោះមានមុខងារផ្តល់ជូននូវអ្នកប្រើប្រាស់ពាសពេញសកលលោកភ្ជាប់ទៅនឹងការអង្កេតផ្នែកបរិស្ថាន ទំនាក់ទំនងសង្គ្រោះបន្ទាន់ លើកកម្ពស់ប្រមូលទិន្នន័យដោយភ្ជាប់នឹងរូបភាពពីលើអាកាសអំពីនាវារួមទំាងយន្តហោះនៅពាសពេញពិភពលោកជាដើម៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Xinhua

 

មតិយោបល់