បច្ចេកវិទ្យា | December 07, 2019 | 317

ហានិភ័យកំពុងតែកើនឡើងអំពីការប្រែប្រួលបរិយាកាស សូម្បីប្រទេសអ្នកមានក៏រងគ្រោះដែរ

ដោយយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសអាឡឺម៉ង់នៅថ្ងៃសៅរ៍នេះថា អាកាសធាតុប្រែប្រួលនឹងកាន់តែអាក្រក់ឡើងៗនៅក្នុងពិភពលោកបានធ្វើឱ្យភាពក្រីក្រកាន់តែរីកសាយ និងធ្វើឱ្យប៉ះពាល់ដល់ប្រទេសងាយរងគ្រោះ ខណៈដែលប្រទេសមានចំណូលខ្ពស់ក៏ត្រូវទទួលការគំរាមកំហែងពីសំណាក់ការប្រែប្រួលបរិយាកាសភពផែនដីនេះដែរ។

 

 

នៅក្នុងសន្ទទស្សន៍កិច្ចការស្រាវជ្រាវស្តីពីហានិភ័យការប្រែប្រួលអាកាសធាតុសកលលោកបានបោះពុម្ពផ្សាយដោយព្រឹត្តិប័ត្រ Germanwatchបានបង្ហាញនៅខាងក្រៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិនៅក្នុងទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញឬហៅកាត់ថា(COP25) បានបង្ហាញថា ក្នុងឆ្នំា២០១៩ ប្រជាជាតិដែលមានការលូតលាស់ផ្នែកឧស្សាហូបនីយកម្មមានដូចជាប្រទេសជប៉ុន និងអាឡឺម៉ង់បានក្លាយទៅជាចំណាត់ថ្នាក់កំពូលនិងចំណាត់ថ្នាក់ទី៣ គឺត្រូវរងគ្រោះខ្លំាងដោយសារតែកើនឡើងនូវរលកកំដៅ និងគ្រោះរំាងស្ងួតធ្ងន់ធ្ងរ។

 

 

ដោយឡែកសំណុំទិន្នន័យដែលប្រមូលដោយស្ថាប័នមួយនៅក្នុងទីក្រុងម៉ុនិចបានរកឃើញថា ប្រទេសអាឡឺម៉ង់គឺជាប្រទេសទីបីដែលរងគ្រោះដោយសារតែការកើនឡើងនូវកំដៅខ្លំាងបំផុតចន្លោះពីខែមេសា-កក្កដា ជាលទ្ធផលធ្វើឱ្យមនុស្សរងគ្រោះរហូតដល់ទៅ១,២០០នាក់ឯណោះកាលពីឆ្នំា២០១៨។

 

នៅក្នុងឯកសារស្រាវជ្រាវដដែលនោះបានគូសបញ្ជាក់បន្តទៀតថា ចន្លោះពីឆ្នំា១៩៩៩ដល់ឆ្នំា២០១៨ ប្រទេសក្រីក្រទំាងឡាយបានប្រឈមមុខខ្លំាងចេញពីការប្រែប្រួលបរិយាកាសភពផែនដី ក្នុងចំណោម៧ប្រទេសរងគ្រោះខ្លំាងគឺប្រទេសកំពុងតែអភិវឌ្ឍដែលមានចំណូលទាបឬក៏មធ្យមទាបដូចជានៅក្នុងប្រទេស Puerto Rico ប្រទេសមីយ៉ាន់ម៉ា និងប្រទេសហៃទី ជាក្រុមប្រទេសរងគ្រោះខ្លំាងដោយសារតែការប្រែប្រួលបរិយាកាស។

 

 

នៅក្នុងរយៈពេល២ទសវត្សរ៍កន្លងមក មានបញ្ហាធ្ងន់ធ្ងរនៅជុំវិញសកលលោកធ្វើឱ្យប៉ះពាល់ដល់មនុស្សជិត៥០០,០០០នាក់ឯណោះដែលពាក់ពន្ធ័នឹងអាកាសធាតុអាក្រក់ខ្លំាងប្រមាណជា១២,០០០ករណី ធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចប្រមាណជា៣.៥៤ពាន់លានដុល្លារអាមេរិក៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Xinhua

 

មតិយោបល់