បច្ចេកវិទ្យា | December 07, 2019 | 292

ក្រុងប៉េកំាងចង់ឱ្យនិស្សិតចិនរៀនផ្នែកបច្ចេកវិទ្យានៅអាមេរិក ត្រឡប់មកស្រុកកំណើតវិញដើម្បីផ្តល់ការអប់រំដល់អ្នកនៅក្នុងស្រុក

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានក្លាយទៅជាការពន្លឿននិងរីកសាយនូវការអភិវឌ្ឍបច្ចេកវិទ្យាញាណប្រឌិតឬហៅថា artificial intelligence tech ស្របពេលសហរដ្ឋអាមេរិកឯណោះវិញបានក្លាយទៅជាប្រទេសដែលសំបូរដោយសកលវិទ្យាល័យជាន់ខ្ពស់លំដាប់កំពូលមាន១០កន្លែងនៅក្នុងពិភពលោកដែលប្រើប្រាស់បច្ចេកវិទ្យា AI សុទ្ធក្នុងនោះរាប់បញ្ចូលទំាងកំព្យូទ័រ ការរៀនដោយឧបករណ៍ម៉ាស៊ីន ចំណែកឯប្រទេសចិនវិញមានត្រឹមតែ៣សកលវិទ្យាល័យប៉ុណ្ណោះ។

 

 

បន្ទាប់ពីធ្វើការងារនៅទឹកដីសហរដ្ឋអាមេរិកអស់រយៈពេលជាងមួយទសវត្សរ៍ លោក Zheng Yefeng យល់ថារបំាងបច្ចេកវិទ្យានិងគម្លាតរវាងបញ្ញាសិប្បនិម្មិតរវាងប្រទេសចិននិងសហរដ្ឋអាមេរិកគឺកាន់តែមានសភាពចង្អៀតឡើងៗ។

 

 

លោកបានបន្តទៀតថា ជម្លោះពាណិជ្ជកម្មនេះបាននំាឱ្យប្រទេសទំាងពីរប្រឹងប្រែងកាន់តែខ្លំាងក្លាដើម្បីយកប្រៀបរៀងៗខ្លួនដែលនំាឱ្យមានការធ្វើទំនើបកម្មកាន់តែឈានដល់ចំណុចកំពូលមួយកំរិតទៀត។ សាស្រ្តាចារ្យជាច្រើនរូបនៅក្នុងប្រទេសចិនមានសមត្ថភាពផ្នែកអប់រំខ្ពស់នៅឯសកលវិទ្យាល័យប៉េកំាង បានត្រឹមតែធ្វើជាសាស្រ្តាចារ្យជំនួយនៅឯសហរដ្ឋអាមេរិកទៅវិញ។

 

 

នៅក្នុងចំណោមនិស្សិតអន្តរជាតិដែលកំពុងតែសិក្សាលើផ្នែកវិទ្យាសាស្រ្តកំព្យូទ័រនិងគណិតវិទ្យានៅតាមសកលវិទ្យាល័យសហរដ្ឋអាមេរិក ក្នុងចំណោមនោះនិស្សិតចិនគឺស្ថិតនៅលំដាប់លេខ៣ពីក្រោយប្រទេសឥណ្ឌា និងនេប៉ាល់ក្នុងឆ្នំាសិក្សា២០១៨-២០១៩ ដែលបង្ហាញឱ្យមានថាមានត្រឹមតែ១៩.៩%ប៉ុណ្ណោះ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Tech / Big Tech/South China Morning Post

 

មតិយោបល់