បច្ចេកវិទ្យា | December 07, 2019 | 167

មនុស្សយន្តបំពាក់ដោយបច្ចេកវិទ្យាត្រូវបញ្ជូនចូលទៅកាន់ស្ថានីយអវកាសអន្តរជាតិដើម្បីប្រយោជន៍ធ្វើការស្រាវជ្រាវអំពីអតិសុខុមទំនាញអវកាស

មនុស្សយន្តបំពាក់ទៅដោយបញ្ញាសិប្បនិម្មិតមានអារម្មណ៍គិតភ្ជាប់ដោយប្រពន្ធ័ឆ្លាតវៃត្រូវគេបញ្ជូនទៅកាន់ស្ថានីយអវកាសអន្តរជាតិ បន្ទាប់ពីការបាញ់បង្ហោះចេញពីរដ្ឋផ្លរីដាកាលពីថ្ងៃពាក់កណ្តាលសប្តាហ៍នេះ ហើយត្រូវបានគេចាត់ទុកថាជាពេលលើកដំបូងដែលមានមនុស្សយន្តបំពាក់ដោយប្រពន្ធ័បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងគន្លងតារាវិថីនៅឯទីលំហ។

 

 

ឧបករណ៍យន្តចល័តទី២ឬហៅកាត់ថា CIMON 2មានភ្ជាប់ទៅដោយឧគ្ឃោសនសព្ទដើម្បីអាចឱ្យមានការដឹងដល់រូបមនុស្សយន្តនោះ វាមានទម្ងន់ប្រមាណជា២,៥៨៥ គីឡូក្រាម បញ្ជូនចេញតាមរយៈរ៉ុក្កែត Falcon 9 របស់យាន SpaceX។ លោក Matthias Biniok ជាវិស្វករឈានមុខឱ្យ CIMON 2បានរៀបរាប់ប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គោលបំណងទូទៅវាពិតជាបង្កើតនូវគូកនពិតប្រាកដមួយជាមួយនឹង ជាពិសេសទំនាក់ទំនងរវាងអ្នកអវកាសនិង CIMON វាជារឿងសំខាន់ ព្រោះថា ការធ្វើបែបនេះរវាងមនុស្សនិងមនុស្សយន្តអាចចែករំលែកនូវភាពសប្បាយរីករាយ និងការខឹងសម្ប៉ា។

 

 

យានSpaceX គឺជាផលិតរបស់ក្រុមហ៊ុនឯកជនលើកដំបូងដែលបានបង្ហោះចូលទៅកាន់ស្ថានីយអវកាសអន្តរជាតិ ហើយក៏មានគម្រោងថានឹងសាងស្ថានីយអវកាសប្រមាណជា១៥ទីតំាងចំណាយថវិកាប្រមាណជា១០០ពាន់លានដុល្លារអាមេរិក។

 

 

អ្វីដែលសំខាន់នោះពោលគឺការបញ្ជូនយានដឹកទំនិញទៅកាន់ស្ថានីយអវកាសអន្តរជាតិដើម្បីបន្តការផ្គត់ផ្គង់ដល់សត្វកណ្តុរប្រមាណជា៤០ក្បាលដែលរស់នៅទីនោះ ដើម្បីធ្វើការពិសោធន៍ផ្នែកវិទ្យាសាស្រ្តដើម្បីប្រមូលទិន្នន័យនិងបញ្ជូនព័ត៌មានកិច្ចការស្រាវជ្រាវអំពីអតិសុខុមទំនាញអវកាស (microgravity of space) ត្រឡប់មកកាន់ផែនដីវិញ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់