បច្ចេកវិទ្យា | December 07, 2019 | 291

សង្រ្គាមពាណិជ្ជកម្មងាកទៅរកប្រពន្ធ័ឌីជីថល ស្របពេលប្រទេសទំាងឡាយសម្លឹងរកការដាក់តារាងពន្ធនៅអិនធឺណែត

ដោយយោងតាមមន្ត្រីពាណិជ្ជកម្ម និងឯកសារដែលជំរុញឱ្យប្រជាពលរដ្ឋបំពេញកាតព្វកិច្ចពន្ធតាមរយៈប្រពន្ធ័ softwareថា ការផ្អាកជាបណ្តោះអាសន្នលើការដាក់កំហិតតារាងពន្ធស្តីពីពាណិជ្ជកម្មឌីជីថលជាសកលរយៈពេល២០ឆ្នំាអាចនឹងត្រូវបញ្ចប់នៅឆ្នំាខាងមុខនេះហើយ បើទោះបីប្រទេសឥណ្ឌា ឬក៏ប្រទេសអាហ្វ្រិកភាគខាងត្បូងមានការប្រឹងប្រែងបែបណាក៏ដោយ។

 

 

ចាប់តំាងពីឆ្នំា១៩៩៨នោះមក ក្រុមប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកឬហៅកាត់ថា(WTO)បានបន្តនូវបំរាមទៅលើពន្ធការនំាចូលតាមរយៈអេឡិចត្រូនិកដែលតាមការកាក់ស្មានក្នុងមួយឆ្នំាមានការកើនឡើងដល់២៥៥ពាន់លានដុល្លារអាមេរិក។

 

 

ការដាក់សម្ពាធកាន់តែកើនឡើងដើម្បីឱ្យលើកលែងការដាក់កំហិតទៅសៀវភៅ និងខ្សែភាពយន្តដែលដោនឡូតនៅលើអនឡាញ ដោយទាមទារកុំឱ្យមានការបង់ពន្ធតាមរយៈឌីជីថល ខណៈដែលប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងបានចែកចាយឯកសាររបស់អង្គការ(WTO)ផ្ទៃក្នុង ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទើបតែទទួលបានយកមកចុះផ្សាយបន្ត។

 

ដោយឡែកប្រទេសប្រមាណជា២១បានគំាទ្រនូវសំណើរសុំឱ្យមានការពន្យាពេលការដាក់បំរាមរហូតដល់រយៈពេល៦ខែបន្តទៀត។ ប្រទេសញូវស៊ីឡែនជាជាសន្ធានការីបានលើកឡើងថា នេះជាផ្នែកដ៏ធំមួយដែលមានការគំាទ្រពីសំណាក់អង្គការពាណិជ្ជកម្មពិភពលោកទៅលើការផ្អាកជាបណ្តោះអាសន្ន។

 

 

ផលប៉ះពាល់ដោយសារតែបំរាមនោះ ដែលតាមរបាយការណ៍ថ្មីៗរបស់អង្គការសហប្រជាជាតិបាននិយាយថា ចំណូលតារាងពន្ធប្រចំាឆ្នំាអាចនឹងត្រូវខាតបង់ឡើងដល់១០.៤ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នំា ចំណែកឯប្រទេសកំពុងតែអភិវឌ្ឍនិងជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកនោះអាចនឹងខាតបង់ដល់១០ពាន់លានដុល្លារអាមេរិក៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់