បច្ចេកវិទ្យា | December 06, 2019 | 176

សហរដ្ឋអាមេរិកព្រមានដល់ដៃគូរបស់ខ្លួនអំពីគ្រោះថ្នាក់បង្កមកពីបណ្តាញបច្ចេកវិទ្យា5G

លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeoបានថ្លែងប្រាប់ដល់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានចំណាយពេលពីរបីឆ្នំាកន្លងមកហើយ ដើម្បីធ្វើការងារឱ្យប្រាកដជាមួយនឹងដៃគូររបស់ខ្លួននៅជុំវិញពិភពលោកអំពីក្រុមហ៊ុនប្រកបដោយភាពគ្រោះដូចជាក្រុមហ៊ុនបច្ចេកវិទ្យាចិនឈ្មោះ Huawei ។

 

 

មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបានបន្តទៀតថា បេសកកម្មអាមេរិកបានចែករំលែកនូវអ្វីដែលយើងបានដឹង អ្វីដែលយើងបានយល់ ហើយនិងការគិតបែបណាដែលអាមេរិកធ្វើសេចក្តីសម្រេចចិត្តយើងនឹងបង្ហាញជូនជាដំណឹង។

 

ថ្លែងនៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយនឹងរដ្ឋមន្រ្តីការបរទេសព័រទុយហ្គាល់ Augusto Santos Silva ដោយលោកមិនបានបញ្ចេញឈ្មោះចំសំដៅដល់ក្រុមហ៊ុន Huawei នូវអ្វីដែលគេហៅថា ជាបណ្តាញដែលមិនអាចទុកចិត្តបាន។

 

 

កាលពីខែឧសភា លោកប្រធានាធិបតីអាមេរិកដូណាល់ត្រំា បានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ចូលទៅក្នុងបញ្ជីខ្មៅផ្នែកពាណិជ្ជកម្មរបស់អាមេរិកដោយលើកឡើងអំពីក្តីកង្វល់ជុំវិញបញ្ហាសន្តិសុខ ហើយបានដាក់សម្ពាធដល់ក្រុមសម្ពន្ធ័មិត្តទំាងឡាយឱ្យបិទមិនអនុញ្ញតិឱ្យមានចរាចរណ៍នូវបណ្តាញរបស់ស្ថាប័នបច្ចេកវិទ្យាចិននោះ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Shenzhen។

 

លោក Pompeo គូសបញ្ជាក់ទៀតថា យើងទទួលស្គាល់អធិបតេយ្យភាពគ្រប់ប្រជាជាតិទំាងអស់ ហើយពួកគេត្រូវតែធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯង គ្រាន់តែយើងសង្កេតពីរបីឆ្នំាកន្លងមក រួចហើយបង្ហាញភាពជាក់លាក់ដល់មិត្តភ័ក្តិរបស់យើង និងជុំវិញពិភពលោកអំពីហានិភ័យមួយនេះ។

 

 

ក្រុមហ៊ុនចិនបើកការរកស៊ីជាច្រើននៅក្នុងវិស័យសំខាន់ៗ នៅក្នុងប្រទេសព័រទុយហ្គាល់ក្នុងនោះរាប់បញ្ចូលទំាងស្ថាប័នទូរគមនាគមន៍ Altice ជាប្រតិបត្តិករធំនៅក្នុងប្រទេស ហើយកាលពីឆ្នំាមុនប្រទេសព័រទុយហ្គាល់បានដាក់ចេញនូវបណ្តាញបច្ចេកវិទ្យា5G ផងដែរ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់