បច្ចេកវិទ្យា | December 06, 2019 | 326

EUឯកភាពជាធ្លុងមួយមិនអនុញ្ញតិឱ្យចរាចរណ៍លុយឌីជីថលដូចជា Libraនៅក្នុងប្លុករបស់ខ្លួនឡើយ

ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុសហគមន៍អឺរុបបានឯកភាពកាលពីថ្ងៃព្រហស្បតិ៍ថា រូបិយប័ណ្ណឌីជីថលឯកជនទំាងឡាយដូចជាលុយកាក់ Libra របស់ក្រុមហ៊ុន Facebook មិនគួរត្រូវបានគេអនុញ្ញត្តិឱ្យប្រើប្រាស់នៅក្នុងសហគមន៍អឺរ៉ុបនោះឡើយ ល្គឹកណាបញ្ហាហានិភ័យចេញពីរូបិយប័ណ្ណត្រូវគេបញ្ជាក់ជាក់លាក់សិន។

 

 

ចំណាត់ការដ៍រឹងមំារបស់ប្លុកសហគមន៍អឺរ៉ុបទៅលើបញ្ហារូបិយប័ណ្ណ Libra នំាឱ្យមានការទាក់ទាញការរិះគន់ពីសំណាក់ក្រុមនិយ័តករនៅពាសពេញសកលលោកទៅលើថាតើបញ្ហានេះវាអាចជះឥទ្ធិពលដល់ប្រពន្ធ័ហិរញ្ញវត្ថុដែរឬទេ?ចាប់តំាងពីរូបិយប័ណ្ណត្រូវគេប្រកាសឡើងកាលពីខែមិថុនាមុន។

 

 

ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា មិនមានការរៀបចំឱ្យមានស្ថិរភាពលើរូបិយប័ណ្ណជាកាក់ជាសកលនៅឡើយទេ ហើយគួរតែចាប់ផ្តើមនៅក្នុងសហគមន៍នេះឱ្យមានការស្របច្បាប់សិន មុននឹងចេញឱ្យចរាចរណ៍។

 

 

រូបិយប័ណ្ណជាកាក់ Stablecoins ឌីជីថលដូចជា Libra ជាទូទៅរមែងមានការគំាទ្រដោយរូបិយប័ណ្ណប្រពៃណី ហើយនិងទីផ្សារមូលបត្រ័ ព្រោះថារូបិយប័ណ្ណទំាងពីរប្រភេទត្រូវគេចាត់ទុកជា cryptocurrencies។

 

 

គណៈកម្មការសហគមន៍អឺរ៉ុបបានធ្វើការងាររួចហើយទៅលើនិយ័តកម្មថ្មី ស្របពេលដែលប្រធានស្នងការហិរញ្ញវត្ថុសហគមន៍អឺរុប Valdis Dombrovskisបានប្រាប់ដល់ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុនៅក្នុងរបៀបវារៈពិភាក្សាជាសាធារណៈក្នុងកិច្ចប្រជុំនៅក្នុងទីក្រុងប្រ៊ុចសែល៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់