បច្ចេកវិទ្យា | November 16, 2019 | 137

សាលារៀននៅក្រុងញូវដេល្លីបានបិទខណៈដែលការបំពុលខ្យល់ឈានដល់ការប្រកាសអាសន្ន

រដ្ឋធានីញូវដេល្លីរបស់ប្រទេសឥណ្ឌាត្រូវបានឡោមព័ទ្ធដោយផ្សែងពុលស្ទើរតែមើលលែងចង់ឃើញហើយកាលពីថ្ងៃសុក្រ នេះបើយោងតាមទិន្នន័យដែលគេបង្ហាញដល់លោកនាយករដ្ឋមន្រ្តី Narendra Modi ស្របពេលដែលប្រមុខដឹកនំារូបនេះបានសន្យាថា នឹងប្រឹងប្រែងដោះស្រាយបញ្ហាភ្លើងឆេះគល់កញ្ជំា្រងឬក៏ផលដំណំា ដែលបង្កឱ្យមានផ្សែងឡើងខ្លំាងបង្កផលប៉ះពាល់ដល់បរិស្ថាន។

 

 

បើតាមទីភ្នាក់ងារត្រួតពិនិត្យការបំពុលបរិស្ថានឬហៅកាត់ថា SAFAR បានលើកឡើងថា សាលារៀនជាច្រើននៅពាសពេញទីក្រុងញូវដេល្លីត្រូវបញ្ជាឱ្យបិទកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រខណៈដែលសន្ទទស្សន៍គុណភាពខ្យល់នៅក្នុងទីក្រុងរងផលប៉ះពាល់ខ្លំាងប្រកបដោយភាពគ្រោះថ្នាក់ឡើងដល់កំរិតប្រមាណជា៤៧៤លើកំរិត៥០០ ដែលកំរិតនេះបានបង្ហាញថាអាចនឹងមានហានិភ័យដល់ប្រពន្ធ័ដង្ហើមសាធារណជន។

 

 

តាមទិន្នន័យពីទីភ្នាក់ងារ SAFAR ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបានចុះផ្សាយថា មូលហេតុបង្កឱ្យមានផ្សែងពុលខ្លំាងគឺបណ្តាលមកពីភ្លើងឆេះចំការនៅតាមបណ្តារដ្ឋនានានៅក្បែររដ្ឋធានីញូវដេល្លីចន្លោះចាប់ពី៤៨,៦៨៩ហិចតា កាលពីថ្ងៃទី២៣ខែកញ្ញា និងថ្ងៃទី១៣ខែវិច្ឆិកា បានកើនឡើងដល់ទៅ៩%កាលពីឆ្នំាមុន។

 

 

រដ្ឋដែលមានភ្លើងឆេះផលដំណំាច្រើនបង្កឱ្យមានផ្សែងពុលចូលក្នុងបរិយាកាសនោះរួមមានរដ្ឋ Punjab និងរដ្ឋ Haryana ដែលតាមការសន្យារដ្ឋាភិបាលឥណ្ឌាបានលើកឡើងថាខ្លួននឹងប្រឹងប្រែងធ្វើឱ្យការបំពុលខ្យល់ចុះថយឱ្យបានដល់ទៅ៧០%នៅក្នុងឆ្នំា២០១៩នេះ៕

 

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់