បច្ចេកវិទ្យា | November 16, 2019 | 153

យានអង្គការ NASAប្រម៉ាញ់រកហ្វូស៊ីលអតិសុខុមជីវិតិន្ទ្រីយ៍នៅលើភពព្រះអង្គារ

ក្រុមអ្នកវិទ្យាសាស្រ្តអង្គការណាសាបានរកឃើញនូវទីកន្លែងដ៏មានសក្តានុពលមានឈ្មោះថា Jezero Craterវាជារណ្តៅបឹងដ៏ធំសម្បើម ហើយក៏ជាសញ្ញារកឃើញថាមានជីវិតសម័យបូរាណកាលអាចឱ្យយានស្រាវជ្រាវធ្វើគោចរបាននៅលើភពព្រះអង្គារចាប់ពីឆ្នំា២០២០ខាងមុខ ដែលតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅលើ Jezero Crater អាចនឹងចុះចតនៅក្នុងខែកុម្ភះ ឆ្នំា២០២១។

 

 

ផែនការសិក្សាស្រាវជ្រាវត្រូវបានគេបោះពុម្ពផ្សាយកាលពីដើមសប្តាហ៍កន្លងទៅនៅលើព្រឹត្តិបត្រ័វិទ្យាសាស្រ្តដោយបង្ហាញអំពីអត្ថិភាពនៃការស្តុករ៉ែខនិជដែលគេហៅថា កាបូណាដនៅខាងក្នុងរង្វះរណ្តៅដ៏មហិមា មានអាយុកាលច្រើនជាង៣.៥ពាន់លានឆ្នំាមុន។

 

 

គ្រោងរចនាសម្ពន្ធ័រឹងអំពីការបូណាដអាចទ្រទ្រង់ជីវិតិន្ទ្រីយ៍នៅក្នុងការបង្កើតហ្វូស៊ីលរាប់សិបពាន់លានឆ្នំានៅលើផែនដី ហើយហ្វូស៊ីលទំាងអស់នោះរាប់បញ្ចូលទំាងខ្យងសមុទ្រ ដុំថ្មប៉ប្រះទឹកបង្កើតឡើងដោយអតិសុខុមប្រាណជីវិតិន្ទ្រីយ៍សម័យបូរាណតាមបណ្តោយមាត់ឆ្នេរ។

 

 

ក្រុមអ្នកវិទ្យាសាស្រ្តបានកំណត់មាត់សមុទ្រ Jezero ថាជាហេតុផលអាចស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្រ្តបានដូចជាក្រុមសិប្បិយសត្វសមុទ្រ stromatoliteដែលធ្លាប់មានអត្ថិភាពនៅក្នុងរង្វះមាត់បឹងមួយនេះ។

 

 

យាន Curiosity rover អាចនឹងរកឃើញផ្នែកខ្លះបន្តទៀតនៅលើភពព្រះអង្គារ ហើយអាចជួយផ្តល់ជាទឡ្ហីករណ៍ដល់អតិសុខុមប្រាណជីវិតិន្ទ្រីយ៍ស្រាវជ្រាវបានក្នុងរយៈពេលរាប់សិបពាន់លានឆ្នំាកន្លងមកហើយ។ យាន Curiosity rover អាចធ្វើការវិភាគអំពីការប្រែប្រួលនៃអុកហ្ស៊ីហ្សែន និងមេតាននៅផ្ទៃខាងលើរបស់រង្វះមាត់ Gale Crater លើភពក្រហមនេះ។

 

 

ចាប់ពីឆ្នំា២០២០ខាងមុខតទៅ បេសកកម្មជំនាន់បន្ទាប់របស់អង្គការណាសាអាចបន្តកិច្ចការស្រាវជ្រាវអំពីជីវិតិន្ទ្រីយ៍នៅពាសពេញចក្រវាឡ ជាពិសេសនៅផ្ទៃខាងលើរបស់ភពព្រះអង្គារ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Xinhua

 

មតិយោបល់