បច្ចេកវិទ្យា | November 15, 2019 | 134

Alibaba មានផែនការលក់ហ៊ុនដោយគ្មានការចុះបញ្ជី ជាការរំលោភដល់និយាមផ្សារហ៊ុនក្រុងហុងកុង

ដោយយោងតាមប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបានចុះផ្សាយថា ក្រុមហ៊ុន Alibaba មានផែនការលក់នូវភាគហ៊ុនមានទឹកប្រាក់ប្រមាណជា១៣.៤ពាន់លានដុល្លារអាមេរិកនៅលើការចុះបញ្ជីផ្សារហ៊ុនដោយគ្មានលាយលក្ខណ៍អក្សរជាលើកដំបូងនៅក្នុងទីក្រុងហុងកុង ដែលជាការបំពាននូវនិយាមការដាក់នៅលើផ្សារហ៊ុន។

 

 

តាមសេចក្តីរាយការណ៍ដដែលបានលើកឡើងទៀតថា ក្រុមហ៊ុនទំាងឡាយអាចអនុវត្តបាននូវការដាក់លក់ជាសាធារណៈលើកដំបូងនៅក្នុងទីក្រុងហុងកុងតាមធម្មតាដោយគូសបញ្ជាក់ច្បាស់នៅក្នុងគណនីធនាគារ និងបើកចំហ។ម្យ៉ាងទៀតក្រុមវិនិយោគិនទំាងឡាយត្រូវបង្ហាញនូវទម្រង់ឯកសារចេញមកតាមលំដាប់នៃនិយាមការដាក់ជួញដូរនៅលើផ្សារហ៊ុនជាដើម។

 

 

ការសម្រេចដែលធ្វើឡើងដោយក្រុមហ៊ុន Alibaba គឺជាឯកតោភាគីទំាងស្រុង ខណៈដែលក្រុងហុងកុងក្តាប់យ៉ាងណែនទៅលើចលាចលជនស៊ីវិលរហូតដល់មានការបិទហាងនានានៅក្នុងសង្កាត់ពាណិជ្ជកម្មមួយកាលពីថ្ងៃព្រហស្បតិ៍ រហូតដល់ឈានដល់មានការបិទសាលារៀនខ្លះទៀតផង។

 

 

បណ្តាញផ្សព្វផ្សាយដដែលបានឱ្យដឹងទៀតថា Alibaba មិនមានផែនការដើម្បីព្រីនចេញនូវឯកសារកម្រាស់៦៦១ទំព័រនោះទេ ខណៈដែលផ្សារភាគហ៊ុនក្រុងហុងកុងត្រូវបិទកាលពីថ្ងៃពុធ ស្របពេលដែលប្រភពដំណឹងរ៉យទ័រទទួលបាននិយាយបញ្ជាក់បន្តទៀតថា គេមិនអនុញ្ញាតិឱ្យនិយាយប្រាប់ដល់បណ្តាញផ្សព្វផ្សាយឡើយ។

 

 

ដោយឡែកស្រ្តីអ្នកនំាពាក្យឱ្យក្រុមហ៊ុន Alibabaវិញ មិនបានធ្វើអត្ថាធិប្បាយណាមួយជុំវិញរឿងនេះទេ។ ពាក់ពន្ធ័នឹងរឿងរ៉ាវគម្រោងលក់ហ៊ុន ក្រុមហ៊ុនយក្សពាណិជ្ជកម្មមានមូលដ្ឋាននៅតំបន់ Hangzhouមួយនេះនឹងអញ្ជើញក្រុមអ្នកវិនិយោគិនលក់រាយទំាងឡាយអាចជាវហ៊ុននៅថ្ងៃសុក្រនេះមានតម្លៃប្រមាណជា១២.៥លានហ៊ុនឬក៏ស្មើនឹង២៥%នៃផ្សារហ៊ុនសរុប៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់