បច្ចេកវិទ្យា | November 14, 2019 | 125

NASA បង្ហោះយានអវកាសចូលជ្រៅក្នុងប្រពន្ធ័សុរិយគតិដើម្បីអង្កេតក្រុមតារានិករ

 

 

អង្គការណាសារបស់អាមេរិកបានស្រាវជ្រាវមួយជំហ៊ានចូលជ្រៅទៅក្នុងទីលំហ ដោយអង្គការនេះបានបង្កើតយានអវកាស Voyager 2 កាត់តាមរយៈប្រពន្ធ័សុរិយគតិចូលជ្រៅឆ្ងាយដែលជាការផ្តល់ទិនុ្នន័យថ្មីមួយដល់ក្រុមអ្នកវិទ្យាសាស្រ្តឱ្យកាន់តែយល់ច្បាស់អំពីសមរភូមិទីលំហ និងរំពឹងថាអាចក្លាយទៅជាកិច្ចការស្រាវជ្រាវមួយទៅលើឥទ្ធិពលថាមពលរបស់ព្រះអាទិត្យ និងការចាប់ផ្តើមឡើងនូវក្រុមតារានិករទំាងឡាយ។

 

 

ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិកកាលពីមុនបានប្រកាសថា យាន Voyager 2 គឺជាយានបង្កើតឡើងដោយមនុស្សលំដាប់ទីពីរមិនធ្លាប់ធ្វើដំណើរចូលទៅក្នុងប្រពន្ធ័សុរិយគតិបន្ទាប់ពីយានភ្លោះ Voyager 1 ដែលបានចូលទៅជ្រៅក្នុងទីលំហកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១៨ មានចម្ងាយប្រមាណជា១១ពាន់លានមៃល៍ (១៧.៧ពាន់លានគីឡូម៉ែត្រ) ពីព្រះអាទិត្យ។

 

 

ទំាងយាន Voyager 1 និង Voyager 2 ត្រូវបានគេបង្កើតឡើងកាលពីឆ្នំា១៩៧៧ ដែលគេបង្កើតឡើងដើម្បីបំពេញបេសកកម្មរយៈពេល៥ឆ្នំា ខណៈដែលយាន Voyager 1 បានចាកចេញពីប្រពន្ធ័សុរិយគិតនៅក្នុងទីតំាងខុសគ្នាកាលពីឆ្នំា២០១២ ហើយឥឡូវនេះបាននិងកំពុងតែធ្វើគោចរកាត់តាមប្រពន្ធ័ Milky Way៕

 

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters 

 

មតិយោបល់