បច្ចេកវិទ្យា | November 14, 2019 | 134

ប្រទេសនៅក្នុងតំបន់ងាកមករកបច្ចេកវិទ្យា app ដើម្បីបង្កើនភាពងាយស្រួលក្នុងប្រពន្ធ័ដឹកជញ្ជូន

 

ដោយយោងតាមក្រុមមន្ត្រីជាន់ខ្ពស់នានានៅក្នុងប្រទេសប៉ាគីស្ថានបានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទំាងប្រទេសប៉ាគីស្ថាន និងបណ្តាប្រទេសមួយចំនួនដូចជា អេហ្ស៊ីប ប្រពន្ធ័ដឹកជញ្ជូនបានភ្ជាប់ទៅនឹងបច្ចេកវិទ្យា appតាមទូរសព្ទដៃដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ដូចជានៅក្នុងប្រទេសក្នុងតំបន់អាស៊ានដែរ មានដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី និងបង់ក្លាដេស ដែលតាមផែនការគ្រោងនឹងប្រតិបត្តិការនៅដំណាច់់ឆ្នំាក្រោយ។

 

 

តាមវិធីងាយស្រួលនេះ បានធ្វើឱ្យអតិថិជនអាចកក់ទុកមុនបាននឹងអាចប្រើប្រាស់ចំណាយទូទាត់តាម Swvl app បានផងដែរ ព្រោះថានៅក្នុងប្រទេសអេហ្ស៊ីបបានចាប់ផ្តើមធ្វើកាលពីឆ្នំា២០១៧កន្លងមកហើយ ដោយឡែកនៅប៉ាគីស្ថានទើបតែចាប់ដំណើរការពេលថ្មីៗ ខណៈដែល Swvl app មានមូលដ្ឋាននៅក្នុងទីក្រុងឌូបៃ ។

 

 

តាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានផ្សាយឱ្យដឹងដែរថា ក្រុមហ៊ុន appបានលើកទុនបំរុងប្រមាណជា៨០លានដុល្លារអាមេរិកសម្រាប់ដំណើរប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុងការ៉ាជី និងបណ្តាទីក្រុងផ្សេងៗទៀត។ ដោយឡែកក្រុង Rawalpindiវិញតាមផែនការអាចនឹងគ្រោងវិនិយោគប្រមាណជា២៥លានដុល្លារអាមេរិកដែលអាចជួយបង្កើតការងារដល់ពលរដ្ឋប្រមាណជា១០,០០០កន្លែង ហើយនឹងអាចទាក់ទាញដល់អតិថិជនប្រើប្រាស់ Swvl app រហូតដល់កន្លះលាននាក់ឯណោះ នៅដើមឆ្នំា២០២១៕

 

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់