កម្សាន្ត | November 08, 2019 | 164

ម្តងនេះ Nycha ប្តួរចរឹតពីតួស្លូតទៅជាតួកាចម្តង មើលហើយមិនសរសើរមិនបាន

 

ទស្សនិកជនធ្លាប់បានទស្សនារួច​មកហើយពី​សមត្ថភាព​សម្តែង​របស់​Nycha ដែលកន្លង​មក​នាង​ធ្លាប់​តែសម្តែង​ជាតួស្លូត សុភាព ប៉ុន្តែមិន​មែន​មានន័យថា​នាងមិន​អាចសម្តែង​ជាតួដែល​មាន​ចរឹត​ផ្សេង​នោះទេ ជាក់ស្តែង​ដូចជា​រឿងភាគ​ថៃមួយ​រឿង

ចំណង​ជើង​«គំនុំស្នេហ៍អតីតជាតិ»​ដែលត្រូវ​បានអ្នក​ដឹកនាំ​រឿង​តម្រូវ​អោយ​សម្តែង​ជាតួអង្គ​កាច ឆ្នាស់ និង​បានធ្វើ​អោយ​អ្នកគាំទ្រមិន​សរសើរ​មិនបាន​ពីការ​សម្តែង​របស់​នាងក្នុង​រឿង​មួយ​នេះ។ 

 

 

រឿងនេះអ្នកដឹក​នាំរឿង​តម្រូវ​អោយ Nycha ចាប់ដៃគូ​ជាមួយ Toey ដែលសាច់​រឿង​បង្ហាញ​ពីរឿង​រ៉ាវស្នេហា​ដែល​បាន​កើត​ឡើងតាំង​ពី​អតីត​កាល។ ក្នុងពេល​បច្ចុប្បន្ន Kalin(Nycha) គឺជាតារា​បង្ហាញ​ម៉ូត​ដ៏ល្បីល្បាញ​ម្នាក់ ប៉ុន្តែ​នាង​មានរឿង​អាស្រូវ​ជាច្រើនដោយ​សារ​តែនាង​បាន​រស់នៅ​ជាមួយ​បុរស​ដែល​មានប្រពន្ធរួច​ហើយ តែនាង​មិនខ្វល់​អ្វីទាំង​អ្វី​ទាំង​អស់។ 

 

ថ្ងៃមួយនាង​បានរក​ឃើញស្នៀត​សក់​បុរាណ​ធ្វើពីមាស​មួយ ហើយ​ស្នៀត​សក់នោះ​បាន​នាំ​នាង​អោយ​សុបិន្ត​ឃើញ​TianKhum​ជាមនុស្សស្រី​ដែល​មានរូប​រាង​មុខ​មាត់​ដូចជា​នាង ក្នុងសុបិន្ត​នាង​បានដឹង​ពីដំណើរ​ជីវិត​របស់​Tiankhum​ទាំង​អស់។ 

 

 

Tiankhum​គឺជានារីម្នាក់​ដែល​មាន​ចរឹតស្លូត​បូត សុភាព​រាប​សារ​ម្នាក់ ដោយសារ​តែការ​ដឹង​គុណ​ពីការ​ជួយ​របស់ Taywarit ទើបធ្វើ​អោយ​នាងក្លាយ​ជាស្រី​កំណាន់​របស់​គេ។ តែជីវិត​ក្លាយ​ជាស្រី​កំណាន់​របស់ Taywarit មិនមែន​ងាយស្រួល​ឡើយ នាង​តែងត្រូវបាន​ធ្វើ​ទារុណ​កម្មពី Wongduen រហូតបាន​ធ្វើអោយ​នាង​ស្លាប់។ Tiankhum បានស្លាប់​ទាំង​មិន​អស់​ចិត្ត នាង​បាន​សច្ចាអោយខ្លួន​ឯង​រឹងមំា និងសាហាវ​នៅជាតិ​ក្រោយ ដូចនេះ​នាង​អាច​សងសឹក​លើគ្រប់​គ្នា​ដែល​បាន​ធ្វើបាប​នាង។

 

 

រឿង «គំនុំស្នេហ៍អតីតជាតិ» នឹងត្រូវចាក់​ផ្សាយ​នៅលើកញ្ចក់​ទូរទស្សន៍​ភីអិនអិន ចាប់​ពីថ្ងៃទី​១៤​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ៥:៤០​នាទី រៀង​រាល់​ថ្ងៃចន្ទ-សុក្រ៕

 

ទស្សនាឈុតខ្លីសូមចុច៖ 

មតិយោបល់