កម្សាន្ត | November 08, 2019 | 162

សុគន្ធ នីសា នឹងមានវត្តមានក្នុងកម្មវិធី Boostrong Music On Fire សប្តាហ៍នេះ

 

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីកម្មវិធី Boostrong Music On Fire តែងតែមានអ្វីដែលថ្មី ពិសេសពីតារាៗដែលមានឈ្មោះបោះសម្លេង មកពីគ្រប់ផលិតកម្មក្នុងប្រទេសកម្ពុជា។ 

 

 

ជាក់ស្តែងសម្រាប់សប្តាហ៍នេះប្រជុំសុទ្ធតែតារាល្បីទៀតហើយមានទាំងតារាជើងចាស់ និងតារាពន្លកថ្មីដូចជា អ្នកនាង សុគន្ធ នីសា លោក ប៊ូ តាំងហៀង កុមារាភ្នែកតឹង ឆេង ប្រសិទ្ធ និងព្រះនាងតូច នរោត្តម ជេនណា។ 

 

 

អ្វីដែលកាន់តែពិសេសទៀតនោះ ទស្សនិកជនក៏អាចសំណូមពរដោយ Comment ចំណងជើងបទចម្រៀងរបស់តារាចម្រៀងណាមួយក្នុងចំណោមតារាចម្រៀងទាំងបួននាក់ខាងលើដែលទស្សនិកជនចូលចិត្ត តាមរយៈហ្វេសប៊ុគផេក https://www.facebook.com/boostrongmusic/ ។

ដូច្នេះតើបទចម្រៀងអ្វីខ្លះដែលពួកគាត់នឹងលើកយកមកបកស្រាយនាសប្តាហ៍នេះ?

 

 

កុំភ្លេចចូលរួមទស្សនាកម្មវិធី Boostrong  Music On Fire អោយបានច្រើនកុះករ នាថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤:៣០នាទីតទៅ នៅក្នុងស្ទីតយោម៉ាស៊ីនត្រជាក់ព្រែកភ្នៅ នឹងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន៕ 

 

 

 

មតិយោបល់