បច្ចេកវិទ្យា | November 08, 2019 | 119

តើតំបន់អាស៊ានគួរតែប្រើប្រាស់ e-scootersនាពេលអនាគតទេដើម្បីបញ្ជៀសពីការកកស្ទះ និងសង្គ្រោះបរិស្ថាន?

របាយការណ៍មួយដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានរកឃើញថា ទីប្រជុំជនធំៗនៅក្នុងតំបន់អាស៊ានដូចជានៅហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា គឺល្បីអាក្រក់ខាងការកកស្ទះចរាចរណ៍ខ្លំាងក្លាបំផុត បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសដទៃទៀតក្រៅពីថ្នាក់តំបន់ ក្នុងនោះការស្រាវជ្រាវបានរកឃើញដែរថា ក្រុមរដ្ឋាភិបាលនៅក្នុងប៉ុន្មានប្រទេសក្នុងតំបន់អាស៊ានបានខាតបង់ថវិកាអស់រាប់សិបរយលានដុល្លារអាមេរិកជាប្រចំាថ្ងៃដោយសារតែបញ្ហាកកស្ទះចរាចរណ៍។

 

 

ដោយឡែកនៅក្នុងការស្រាវជ្រាវមួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនឬហៅកាត់ថា (JICA)វិញបានរកឃើញដែរថា ពុំទាន់មានយន្តការណាមួយធ្វើអន្តរាគមន៍ទប់ស្កាត់បាននៅឡើយទេ ជាក់ស្តែងនៅប្រទេសហ្វីលីពីនបានខាតបង់ថវិការជាតិមិនក្រោមពី១០០,០០០ដុល្លារអាមេរិកនោះទេជាប្រចំាថ្ងៃនៅក្នុងឆ្នំា២០៣៥ខាងមុខ។

 

 

បន្ថែមលើសពីនេះទៅទៀត មិនត្រឹមតែខាតបង់ថវិកាប៉ុណ្ណោះទេ ថែមទំាងការចំណាយពេលវេលាខ្ជះខ្ជាយនៅក្នុងការធ្វើដំណើររកកន្លែងចូលចតនៅក្នុងទីក្រុង។ ការកកស្ទុះចរាចរណ៍បានជម្រុងញឱ្យមានការអំពាវនាវមួយទទូចឱ្យប្រើប្រាស់នូវយន្តការផ្សេងវិញដើម្បីចៀសវាងពីការកកស្ទះមួយផ្នែកនិងចូលរួមរក្សាបរិស្ថាន។

 

 

ស្ថិតនៅក្នុងបញ្ហាកំពុងតែប្រឈមមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងតំបន់បាននឹងកំពុងតែស្វះស្វែងរកជម្រើសឧបករណ៍តូចៗប្រើប្រាស់ជំនួសវិញដូចជាធ្វើដំណើរដោយកង់ និងស្មាតស្គូតធ័រ smart electric scooters (e-scooters) ដើម្បីបញ្ជៀសពីការកកស្ទះចរាចរណ៍ និងបង្កើនភាពងាយស្រួលដល់ការធ្វើដំណើរផងដែរ។

 

 

តាមសេចក្តីរាយការណ៍បានឲ្យដឹងបន្ថែមថា មធ្យោបាយធ្វើដំណើរបែបនេះអាចរត់ក្នុងល្បឿនប្រមាណជា៨គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងទីប្រជុំជនដោយមិនចំបាច់ប្រើប្រាស់ប្រេងឥន្ធនៈ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

 

កាលពីពេលថ្មីៗនេះដែរ ទីក្រុងកូឡាឡំាពួរ ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមងាកមកប្រើប្រាស់សេវា E-scooter កាន់តែច្រើនឡើងហើយរបស់ពលរដ្ឋម៉ាឡេស៊ីដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងជួយសង្គ្រោះបរិស្ថាន៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ THE ASEAN POST

 

មតិយោបល់