បច្ចេកវិទ្យា | November 08, 2019 | 122

បច្ចេកវិទ្យា AI និងសិទ្ធិមនុស្សអាចជាសមុដ្ឋាននៃជម្លោះបច្ចេកវិទ្យាចិន-អាមេរិកមែនទេ?

ជម្លោះផ្នែកពាណិជ្ជកម្មរវាងប្រទេសធំៗទំាងពីរពោលគឺ សហរដ្ឋអាមេរិក និងចិននៅតែបន្តមិនស្ងប់នៅឡើយទេ ខណៈដែលបណ្តាញផ្សព្វផ្សាយនានាបានលើកឡើងថាតើបច្ចេកវិទ្យា AI និងបញ្ហាសិទ្ធិមនុស្សពិតជាបានទាញចូលទៅក្នុងជម្លោះបច្ចេកវិទ្យារវាងចិននិងអាមេរិក ដែលឈានដល់ការបែកបាក់កាន់តែឃ្លាតឆ្ងាយទៅៗមែនទេ?។

 

 

នៅពេលដែលក្រុមមន្ត្រីរដ្ឋការរបស់លោកដូណាល់ត្រំាបានប្រកាសកាលពីថ្ងៃទី០៧ខែតុលា កន្លងទៅដោយបានហាមឃាត់មិនឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទំាងឡាយបញ្ឈប់ការទិញសម្ភារៈបច្ចេកវិទ្យាពីក្រុមហ៊ុនចិន បានធ្វើឱ្យប្រទេសចិនមានការកំណត់គោលនយោបាយមួយផ្សេងទៀតទាក់ទិននឹងបញ្ហាបច្ចេកវិទ្យា។

 

 

ងាកទៅមើលកាលពីខែឧសភាវិញ ក្រសួងពាណិជ្ជកម្មអាមេរិកបានរំលឹកថា ក្តីកង្វល់សន្តិសុខនេះហើយដែលនំាឱ្យមានការហាមឃាត់នូវផលិតផលបច្ចេកវិទ្យាពីប្រទេសចិន ហើយចំណាត់ការចុងក្រោយទៀតរដ្ឋការលោកដូណាល់ត្រំាបានហាមឃាត់ដល់ក្រុមហ៊ុនចំនួន៨បន្តទៀតក្នុងនោះរួមបញ្ចូលទំាង SenseTime, Megvii និង iFlyTek។

 

 

ជាពេលលើកដំបូងហើយ ដែលបញ្ហាសិទ្ធិមនុស្សត្រូវបានគេលើកយកមកនិយាយថាជាហេតុផលមួយនៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ដែលករណីនេះត្រូវគេលើកពាក់ពន្ធ័នឹងការធ្វើទុក្ខបុកម្នេញដល់អំបូរម៉ូស្លីមអ៊ុយហ្គ័រកាលពីប៉ុន្មានខែមុន។

 

 

នេះជាសមរភូមិថ្មីមួយទៀតរបស់សហរដ្ឋអាមេរិកក្នុងការបើករណសិរ្សសង្គ្រាមបច្ចេកវិទ្យារបស់ខ្លួនប្រឆំាងទៅនឹងប្រទេសចិន ស្របពេលនៃការលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សដោយភ្ជាប់នឹងរឿងរ៉ាវបច្ចេកវិទ្យា AI។ ទាក់ទិនទៅនឹងរឿងរ៉ាវថ្មីនេះដែរលោក Yan Shuicheng ជាមន្ត្រីបច្ចេកវិទ្យារបស់ Yitu បានលើកឡើងថា បញ្ហាសិទ្ធិមនុស្សគឺជាក្លែងបន្លំទេ ដែលមើលទៅឃើញថាហាក់សហរដ្ឋអាមេរិកយល់ថាវាជារឿងគំរាមកំហែងទៅវិញ៕

 

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Big Tech/South China Morning Post

 

មតិយោបល់