បច្ចេកវិទ្យា | November 08, 2019 | 145

ការសិក្សា៖ អាមេរិក,ចិន,ជប៉ុននិងកូរ៉េខាងត្បូងគ្របដណ្តប់ដោយបច្ចេកវិទ្យា5G

បើតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសកូរ៉េខាងត្បូងអាចនឹងមានអ្នកប្រើប្រាស់បណ្តាញបច្ចេកវិទ្យា5Gច្រើនជាងពាក់កណ្តាលនៅក្នុងឆ្នំា២០២៥ មានន័យថាលឿនជាងបណ្តាប្រទេសនានានៅក្នុងតំបន់អឺរ៉ុបទៅលើការប្រើប្រាស់បច្ចេកវិទ្យាមួយនេះ។

 

 

ចលនាឆ្ពោះទៅកាន់ការពង្រីកបណ្តាញបច្ចេកវិទ្យា5Gហាក់មានសភាពយឺត នៅអឺរ៉ុបគឺដោយសារតែមូលដ្ឋានអ្នកប្រើប្រាស់ ប៉ុន្តែផ្ទុយទៅវិញមើលឃើញរូបភាពផ្សេងនៅក្នុងវិស័យធុរកិច្ច ខណៈដែលបណ្តាញ5Gត្រូវគេប្រើប្រាស់តែទៅលើការតភ្ជាប់ជាមួយនឹងមនុស្សយន្ត និងឧបករណ៍បំពាក់ដោយ sensors ជាដើម។

 

 

លោក Tim Hatt ប្រមុខកិច្ចការស្រាវជ្រាវនៅវិទ្យាស្ថាន GSMA Intelligence បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាប្រព្រឹត្តិទៅនៅក្នុងតំបន់មានប្រទេសតូចតាចដែលឈានមុខទៅលើការប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា5G ដោយឡែកតំបន់ដទៃទៀតនៃពិភពលោកហាក់ដើរតាមក្រោយទៅវិញ។

 

 

លោកបានបន្តទៀតថា អ្នកជាវបច្ចេកវិទ្យា 5G ប្រើប្រាស់នៅឆ្នំា២០២៥ អាចមានត្រឹមតែពាក់កណ្តាលនៃចំនួនពលរដ្ឋនៅទូទំាងសកលលោកដោយក្នុងនោះរួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ហើយនិងសហរដ្ឋអាមេរិក។

 

 

ការស្រាវជ្រាវបានបង្ហាញតួលេខដែរថា នៅកូរ៉េខាងត្បូងមានអ្នកប្រើប្រមាណជា៦៦%លើទំនាក់ទំនងតាមទូរសព្ទដៃភ្ជាប់នឹងប្រពន្ធ័ 5G នេះកាលពីពាក់កណ្តាលទសវត្សរ៍ ដោយឡែកអាមេរិកវិញមានត្រឹមតែ៥០% ចំណែកឯជប៉ុនមាន៤៩% ប៉ុណ្ណោះ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters

 

មតិយោបល់