កម្សាន្ត | October 10, 2019 | 319

ចេញមកអស់ហើយ! Weir & Bella ចាប់ដៃគ្នាថតទស្សនាវដ្ដីម្ដង ស្ទីលអីក៏មាន

 

គូស្នេហ៍តារាសម្ដែងថៃ Weir Sukollawat និង Bella Ranee បានធ្វើឲ្យកក្រើកបណ្ដាញសង្គមនៅប្រទេសថៃម្ដងទៀតតាមរយៈរូបថតទស្សនាវដ្ដីថ្មីៗរបស់ពួកគេ។

 

បន្ទាប់ពី បង្អួតរូបភាពផ្អែមល្ហែមអស់ចិត្តពីដំណើរកម្សាន្តទៅកាន់ប្រទេសអ៊ីស្លង់ ទឹកដីអឺរ៉ុប គូស្នេហ៍តារាល្បីទាំងពីររូបក៏បានបញ្ចេញរូបភាពទាំងក្នុងឆាក និងរូបភាពក្រៅឆាកមួយចំនួន ដែលពួកគេបានថតសម្រាប់ទស្សនាវដ្ដី Praew លេខថ្មី។ នៅក្នុងរូបភាពជាច្រើនសន្លឹកនោះ គេសង្កេតឃើញតារាទាំងពីរបានបញ្ចេញស្ទីលប្លែកៗពីគូស្នេហ៍ភាគច្រើនដែលមកថតម៉ូដទស្សនាវដ្ដីកន្លងមក ដោយក្នុងនោះមានទាំងការរៀបចំឆាកថតប្លែក ការតុបតែងខ្លួន និងអារម្មណ៍ចម្រុះ ទាំងផ្អែមល្ហែម និងកំប្លែង។ ទស្សនារូបភាពទាំងអស់ខាងក្រោមនេះ ប្រិយមិត្តនឹងបានដឹងថាប្លែក និងទាក់ទាញប៉ុណ្ណាសម្រាប់ការថតម៉ូដរួមគ្នារបស់តារាទាំងពីរដួង៖

 

 

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ gossipstar

មតិយោបល់