កម្សាន្ត | October 10, 2019 | 146

Hyolyn ច្រៀងបទល្បីរបស់ BTS និង Red Velvet យ៉ាងពីរោះ សមរហស្សនាម Beyonce របស់កូរ៉េ

 

នាពេលថ្មីៗនេះ អតីតសមាជិកក្រុមចម្រៀង SISTAR នាង Hyolyn បានជួបជាមួយអ្នកគាំទ្រតាមរយៈការប្រគំតន្ត្រីមួយ ដែលត្រូវបានប្រារព្ធឡើងយ៉ាងពិសេសសម្រាប់អ្នកគាំទ្រស្មោះស្ម័គ្ររបស់នាង។

 

តែងតែត្រូវបានគេសរសើរចំពោះសំលេងមានទឹកដម និងពោរពេញដោយថាមពល Hyolyn ក្នុងកម្មវិធីនោះបាន cover បទចម្រៀងល្បីៗរបស់ក្រុមចម្រៀង Kpop បច្ចុប្បន្នរួមមានបទ“ Bad Boy” របស់ក្រុម Red Velvet និងបទ “Boy's with Luv”។ ដោយមិនចាំបាច់មានការបង្ហាញក្បាច់រាំអ្វីទាំងអស់ ប៉ុន្តែ តារាវ័យ ២៨ឆ្នាំរូបនេះបានធ្វើឲ្យគ្រប់គ្នាកោតសរសើរយ៉ាងខ្លាំងជាមួយការបង្ហើរសំឡេងរបស់នាង។

 

បើទោះបីបទចម្រៀងទាំងពីរបទនេះត្រូវបានតារាផ្សេងៗជាច្រើនយកមកច្រៀង Cover ហើយក៏ដោយ ក៏ប៉ុន្តែ version របស់ Hyolyn ត្រូវបានចាត់ទុកថាជា version ប្លែកនិងពិសេសតែម្ដង។ ចង់ដឹងថាពីរោះបែបណា តោះទៅទស្សនាវីដេអូខាងក្រោមនេះតែម្ដង៖

 

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ kstarlive

មតិយោបល់