កម្សាន្ត | October 09, 2019 | 1,614

ដឹងពីស្នាដៃផលិតកររូបនេះ ទើបដឹងថាជនជាតិខ្មែរ មិនចាញ់បរទេស

 

តាមរយៈស្ប៉ត និងភាពយន្តខ្លីៗ និយាយជាភាសាអង់គ្លេស និងសម្ដែងដោយជនបរទេស ដូចជាក្នុងរឿង"Boy" រឿង"Evoking ឬ  ដាស់វិញ្ញាណ" និងរឿងជាច្រើនដែលជាស្នាដៃរបស់ផលិករឈ្មោះ  Tim Pek (ធីម  បិុក) ម្ចាស់ពានរង្វាន់ ពីការផលិតភាពយន្តរឿង"វិញ្ញាណក្រហម ឬ The Red Sense" នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០០៦ គេស្មានតែផលិតកររូបនេះគឺជាជនបរទេស។

 

 

យ៉ាងណាមិញ  ម្នាក់ៗបានសម្ដែងការចាប់អារម្មណ៍នៅពេលដឹងថា លោក គឺជាជនជាតិខ្មែរ  ហើយលោកមានស្នាដៃរាប់មិនអស់ក្នុងការផលិតភាពយន្តខ្លីៗ ស្ប៉តនិងជំនាញកាត់តជាដើម ដែលអាចនិយាយបានស្នាដៃដែលលោករំលេចឡើងគឺមិនចាញ់ផលិតករបរទេស។

 

 

ក្នុងកិច្ចសម្ភាសន៏តាមសារអេឡិចត្រូនិចពីប្រទេសអូស្ត្រាលី  លោក ធីម បុិក ផលិតករជនជាតិខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលីបានថ្លែងបញ្ជាក់ថាដោយសារតែលោកបានទទួលការបណ្ដុះបណ្ដាលក្នុងជំនាញផលិតភាពយន្តទាំងការផលិតស្ពត  វីដេអូឯកសារ  ជាអ្នកកាត់ត  និង  ចាក់ពណ៌វីដេអូ នៅក្នុងប្រទេសអូស្ត្រាលី ទើបលោករមែងផលិតភាពយន្តខ្លីៗ  ជាពិសេសរឿងខ្លីរន្ធត់ៗ និងព្រឺព្រួច ហើយដាក់បង្ហោះនៅលើយូធូប។ មកទល់ពេលនេះលោកផលិតបានច្រើនរឿងហើយ  ដោយភាពយន្តខ្លីនីមួយៗ លោកក៏នឹងមានគំនិតបន្លាយជាភាពយន្តខ្នាតធំ ប្រសិនបើមានដៃគូសហការបោះទុន ចង់អោយលោកផលិត។ កាលពីខែកញ្្ា កន្លងទៅ  ក្នុងពេលលោកមកលេងនៅកម្ពុជា  លោកក៏បានផលិតស្ពតខ្លីក្រោមចំណងជើងថា"Cambodia's Wonderland" ដែលឆ្លុះបញ្ចាំងពីអច្ឆរិយៈនៃកម្ពុជា។ 

 

 

ពេលកន្លងមកលោកក៍ចុះមកផលិតស្ប៉ត និងរឿងខ្លីៗជាច្រើនលើទឹកដីខ្មែររាប់មិនអស់ផងដែរ។  លោកថាខ្លួនទទួលបានការទទួលស្គាល់លើជំនាញផលិតប្លង់រឿង សំលេង និងបច្ចេកទេសថត ជាយូរមកហើយ ទើបនៅក្នុងប្រទេសអូស្ត្រាលីលោកទទួលជោគជ័យក្នុងការបើកក្រុមហ៑ុនផលិតស្ប៉ត  ផលិតវីដេអូឯកសារ ជំនាញកាត់ត ចាក់ពណ៌កុន និង Sound ជាដើម នៅក្នុងប្រទេសអូស្ត្រាលី ដោយក្នុងពេលដ៏ខ្លី លោកក៏នឹងគ្រោងចុះមកផលិតភាពយន្តដោយជ្រើសយកជនជាតិខ្មែរនៅលើទឹកដីកម្ពុជា អោយសម្ដែងផងដែរ។

 

 

លោកថាភាពយន្តខ្លីៗដែលលោកផលិតឡើងកន្លងមក  បើទោះជានិយាយភាសាបរទេស  និងមើលរសជាតិដូចជាភាពយន្តបរទេស  ប៉ុន្តែមិនមានស្នាដៃណាមួយ ដែលគ្មានការចូលរួមសម្ដែងពីជនជាតិខ្មែរ នោះទេ។ ជាក់ស្ដែងក្នុងរឿង"Boy" ដែលមានការចាប់អារម្មណ៍ក្រោយការបង្ហោះនោះ តួអង្គក្មេងប្រុសគឺជាជនជាតិកម្ពុជានោះទេ  ខណៈដែលតួអង្គស្រីជាជនជាតិហ្វីលីពីន និងមានជនជាតិអូស្ត្រាលីចូលរួមសម្ដែងដែរ។ លោកប្រកាសថាចង់អោយអន្តរជាតិដឹងថាជនជាតិកម្ពុជាក៏មានលទ្ធភាពផលិតភាពយន្តកម្រិតបរទេសមិនចាញ់គ្នា ទើបលោកតែងផលិតរឿងខ្លីថ្មីៗ ដាក់បង្ហោះជារឿយៗ។

 

 

ខាងក្រោមនេះជាស្នាដៃខ្លះៗ របស់លោក ដែលស្ទើរតែមើលមិនដឹងថាជាការផលិតដោយជនជាតិកម្ពុជា៖ 

 

 

អត្ថបទ ៖ អាដាម

មតិយោបល់