បច្ចេកវិទ្យា | October 09, 2019 | 73

រដ្ឋាភិបាលអាមេរិកចង់ឲ្យមានការពង្រឹងច្បាប់លើការផ្ញើសារតាមប្រពន្ធ័ WhatsApp

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកចង់ឲ្យក្រុមហ៊ុន Facebook បិទមិនឲ្យប្រើប្រាស់សារនៅលើ WhatsApp និងសេវាបញ្ជូនសារតាមប្រពន្ធ័ដទៃទៀតនោះ ដោយចង់ឲ្យមានការអនុវត្តច្បាប់ត្រឹមត្រូវនូវអ្វីគេហៅថា "backdoor" ទើបអាចចូលទៅសន្ទនានៅលើ WhatsApp បាន។ គោលដៅនៃការបិទនេះគឺដើម្បីបញ្ឈប់នូវការផ្ញើរូបភាពអាសអាភាសកុមារ ភេរជន និងក្រុមប្រទូស្តរ៉ាយដល់ស្ថាប័នរដ្ឋការសហរដ្ឋអាមេរិកដទៃទៀត។

 

 

លោកអគ្គរដ្ឋអាជ្ញាអាមេរិក William Barr និងរដ្ឋមន្រ្តីសន្តិសុខជាតិមាតុភូមិ Kevin McAleenan មានផែនការដើម្បីធ្វើសំណើរជាលាយលក្ខណ៍អក្សរមួយទៅមេដឹកនំាក្រុមហ៊ុនហ្វេសប៊ុក Mark Zuckerberg រួមទំាងសាខាមួយចំនួនទៀតមាននៅប្រទេសអូស្រ្តាលី និងអង់គ្លេសជាដើម។

 

 

លោក Barr និងសមភាគីរបស់លោកនិយាយថា ការបិទមិនអនុញ្ញាតិឲ្យមានការផ្ញើសារនោះគឺអនុវត្តតាមការសន្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកដដែលបានលើកឡើងថា យើងត្រូវតែស្វែងរកវិធីដើម្បីធ្វើឲ្យមានតុល្យភាពត្រូវការធានាទិន្នន័យសុវត្ថិភាពសាធារណៈ និងត្រូវការពង្រឹងច្បាប់។

 

 

ទោះបីជាបែបណាក៏ដោយចុះ ខាងក្រុមហ៊ុន Facebook ប្រឆំាងនឹងសំណើររបស់លោក Barr ដោយក្រុមហ៊ុនហ្វេសប៊ុកបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យើងជឿជាក់ថា ពលរដ្ឋមានសិទ្ធិដែលអាចសន្ទនាជាលក្ខណៈឯកជនផ្ទាល់ខ្លួននៅលើអនឡាញនៅទីណាក៏បានដែរ កន្លែងដែលពួកគេរស់នៅជុំវិញពិភពលោក។

 

 

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបានសរសេរបន្តទៀតថា យើងប្រឆំាងខ្លំាងចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលប៉ុនប៉ងបង្កើតជា backdoors ពីព្រោះវានឹងធ្វើឲ្យខូចដល់សិទ្ធិជាឯកជន និងប៉ះពាល់ដល់សន្តិសុខមនុស្សនៅគ្រប់ទីកន្លែង។

 

 

ក្រុមហ៊ុន Facebook បានគូសបញ្ជាក់នៅក្នុងអំណះអំណាងរបស់ខ្លួនបន្តទៀតថា ខ្លួននឹងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយនឹងក្រុមអ្នកជំនាញការសុវត្ថិភាពកុមារ ភាគីរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតមុននិងការបិទកិច្ចសន្ទនានៅលើ WhatsAp ។ ដោយឡែកអ្នកប្រើប្រាស់ Messenger នៅលើហ្វេសប៊ុកក៏អាចមានជម្រើសបិទបានដែរដើម្បីរក្សាខ្លឹមសារសំងាត់របស់ខ្លួនក្នុងកិច្ចសន្ទនានោះ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Internet/techxplore

 

មតិយោបល់