បច្ចេកវិទ្យា | October 09, 2019 | 67

បច្ចេកវិទ្យាស្មាតហ្វូនចាប់ផ្តើមដំណើរការនៅទ្វីបអាហ្វ្រិកមានមនុស្សរស់នៅប្រមាណជា១.៣ពាន់លាននាក់

ប្រពន្ធ័ទូរសព្ទទំនើបប្រតិបត្តិការ Android របស់ Google នឹងត្រូវគេប្រើប្រាស់ជាលើកដំបូងនៅក្នុងតំបន់អាហ្វ្រិក ដោយគេផលិតនៅទីនោះតែម្តងមានឈ្មោះថា ផលិតនៅអាហ្វ្រិកពីសំណាក់ក្រុមហ៊ុន The Mara X និង Mara Z វាមានតម្លៃចន្លោះពី១៩០ដុល្លារអាមេរិកទៅ១៣០ដុល្លារអាមេរិក។

 

 

តាមសេចក្តីរាយការណ៍បានឲ្យដឹងបន្ថែមថា Mara Group នៅក្នុងប្រទេសរ៉ូវ៉ាន់ដា បានចាប់ផ្តើមប្រើប្រាស់ស្មាតហ្វូនពីរប្រភេទ គេហៅថាម៉ូដែលថ្មីក្នុងការលើកកម្ពស់ប្រទេសនេះឲ្យក្លាយទៅជាប្រទេសមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្នាក់តំបន់ ដែលមានការប្រកួតប្រជែងជាមួយនឹងផលិតផល Samsung ។

 

 

ប្រមុខដឹកនំារបស់ប្រទេសរ៉ូវ៉ាន់ដា បាននិយាយថា នេះគឺជាពេលលើកដំបូងហើយដែលមានរោងចក្រផលិតទូរសព្ទស្មាតហ្វូននៅក្នុងតំបន់អាហ្វ្រិក ដោយក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទចល័តទំាងអស់នោះបោះទីតំាងនៅក្នុងប្រទេសអេហ្ស៊ីប អ៊ីត្យូពី អាល់ហ្សេរី និងអាហ្វ្រិកភាគខាងត្បូង។

 

 

នាយកក្រុមហ៊ុនទូរសព្ទស្មាតហ្វូនប្រចំានៅក្នុងតំបន់អាហ្វ្រិក Thakkar និយាយប្រាប់ដល់បណ្តាញផ្សព្វផ្សាយរ៉យទ័រថា រោងចក្រផលិតស្មាតហ្វូនបានចំណាយថវិកាប្រមាណជា២៤លានដុល្លារអាមេរិក ដែលក្នុងមួយថ្ងៃអាចផលិតបានទូរសព្ទរហូតដល់១,២០០គ្រឿង។

 

 

ក្រុមហ៊ុនMara Group មានក្តីសង្ឃឹមថា ចំណូលពីការផលិតលក់ស្មាតហ្វូនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក ជាកិច្ចព្រមព្រៀងមានគោលដៅក្នុងការបង្កើតឡើងនូវប្លុកធុរកិច្ចក្នុងចំណោមប្រជាជាតិទំាង៥៥នៅពាសពេញទ្វីបអាហ្វ្រិក មានប្រជាពលរដ្ឋរស់នៅប្រមាណជា១.៣ពាន់លាននាក់៕

 

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ Reuters/South China Morning Post

 

មតិយោបល់