កម្សាន្ត | September 11, 2019 | 349

ខុសជំនាន់មែនពិត តែទំនាក់ទំនង Nick និង Tangmo ហាក់កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ

 

បើទោះជាមិនទាន់ទទួលស្គាល់ផ្ទាល់មាត់ថាជាគូសង្សារនឹងគ្នា ក៏ប៉ុន្តែភាពផ្អែមល្ហែម និងស្និទ្ធស្នាលរវាងតារាសម្ដែងសិស្សបងសិស្សប្អូន Tangmo Nida និង Nick Kunatip ហាក់បង្ហាញកាន់តែច្បាស់ថាពួកគេមានទំនាក់ទំនងពិសេស ហើយទំនាក់ទំនងនេះក៏បានវិវត្តទៅមុខជាលំដាប់។

 

 

ថ្មីៗនេះ ខណៈដែល Nick កំពុងមានបញ្ហាជម្លោះជាមួយអ្នកដឹកនាំរឿងរបស់ខ្លួន Tangmo ក៏ជាអ្នកនៅខាង Nick និងលើកទឹកចិត្តគេរហូត។ ចុងក្រោយនេះ ពួកគេក៏បានធ្វើឲ្យអ្នកគាំទ្រនាំគ្នា Comment ថា “គួរឲ្យស្រលាញ់” គ្រប់គ្នាទៀត នៅពេលដែល Tangmo បានបង្ហោះរូបភាពកាដូពិសេស ដែលខ្លួនទទួលបានពី Nick ដោយបានសរសេរ Caption ថា “កាដូទីមួយប្រចាំឆ្នាំ! អរគុណណា រំភើបឡើងស្រក់ទឹកភ្នែកហើយ”។

 

 

នៅមុននេះដែរ តារាមេម៉ាយសាច់ខ្ចីវ័យ ៣៤ឆ្នាំ និងតារាប្រុសតួឯកភាពយន្តកំប្លែងៗវ័យ ២៥ឆ្នាំ ទាំងពីររូបនេះ ក៏ទើបតែទៅដើរកម្សាន្តនៅផាតាយ៉ាជាមួយគ្នា ព្រមជាមួយនឹងក្រុមមិត្តភ័ក្ដិផងដែរ និងបានបង្ហោះរូបភាពស្និទ្ធស្នាលជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រយល់ថា ទំនាក់ទំនងរបស់ពួកគេកាន់តែផ្អែមល្ហែមឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ sanook

មតិយោបល់