ជីវិត&អាជីវកម្ម | September 11, 2019 | 121

សេដ្ឋី​វ័យ៣១ឆ្នាំ​ដែល​អាន​សៀវភៅ​ហិរញ្ញវត្ថុ​អស់៣៦០ក្បាល​ប្រាប់​អាថ៌​អំពី​លុយ​

បន្ទាប់ពី​រៀនចប់​ពី​មហាវិទ្យាល័យ​ លោកGrant​ បាន​វិលត្រឡប់​ទៅ​នៅជា​មួយ​ម្តាយ​ឪពុក​វិញ​ ដោយមាន​លុយ​ត្រឹមតែ២,២៦ដុល្លារ​ប៉ុណ្ណោះ​ក្នុង​គណនី​ធនាគារ​។ បុរស​ដែល​មាន​អាយុ៣១ឆ្នាំ​ម្នាក់​នេះ​បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា​ «នោះ​ជា​ការ​ភ្ញាក់​ដឹងខ្លួន​របស់ខ្ញុំ​។» លោក​បាន​ថត​ទិន្នន័យ​តុល្យភាព​គណនី​ធនាគារ​នោះ​ទុក​មើល​ និង​បាន​កំណត់​គោលដៅ​ដើម្បី​មាន​លុយ​មួយ​លាន​ដុល្លារ​ក្នុងរយៈពេល៥ឆ្នាំ​ រួចហើយ​ក៏​ចាប់ផ្តើម​អប់រំ​ខ្លួនឯង​ភ្លាម​តែម្តង​។

លោកGrant​ ដែល​សម្រេច​បាន​គោលដៅ​ក្នុង​ពេល៥ឆ្នាំក្រោយ​ពី​បាន​ថត​តុល្យភាព​គណនី​ធនាគារ​នោះ​បាន​រំឭក​ថា​ «នៅពេល​ខ្ញុំ​ចាប់ផ្តើម​ដំណើរ​អប់រំ​ខ្លួ​នភា្លម​ ខ្ញុំ​ក៏​ស្វែងរក​សៀវភៅ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដែល​ល្បី​ជាងគេ​នៅ​លើ​គេហទំព័រ​Amazon​។» ចាប់តាំងពី​ពេលនោះ​មក​ លោក​Grant​ បាន​អាន​សៀវភៅ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ជាង៣៦០ក្បាល​ ហើយ​ក្នុង​នោះ​សៀវភៅ​ល្អ​បំផុត​ដំបូង​គេ​ដែល​លោក​ចាប់ផ្តើម​អាន​គឺ​ Your​ Money​ or​ Your​ Life​ ដែល​និពន្ធដោយ​Vicki​ Robin​ និង​ Joe​ Dominguez​។

 

សៀវភៅ​នោះ​បាន​ផ្លាស់​ប្តូរ​ទំនាក់ទំនង​របស់​លោកGrant​ ជាមួយនឹង​លុយ​ និង​របៀប​ដែល​លោក​ចាយ​លុយ​និង​សន្សំ​លុយ​។ លោក​Grant​ ពន្យល់​ថា​ «សៀវភៅ​នោះ​ប្រាប់​ថា​លោកអ្នក​ផ្លាស់​ប្តូរ​ពេលវេលា​របស់​លោកអ្នក​ជាមួយនឹង​លុយ​។ ហើយ​នៅពេល​លោកអ្នក​ចាប់ផ្តើម​គិ​តំ​អំពី​ចំនួន​ម៉ោង​ដែល​នៃ​ជីវិត​របស់​លោកអ្នក​ដែល​ប្រើប្រាស់​ដើម្បី​សន្សំ​លុយ​ទម្រាំ​ទិញ​បានអ្វី​មួយ​ លោកអ្នក​ពិតជា​ចាប់ផ្តើម​គិត​ពីរ​ដង​អំពី​ការទិញ​នោះ​។ ឧទាហរណ៍​ថា​ លោកអ្នក​រក​ប្រាក់ចំណូល​បាន​មួយ​ម៉ោង១០ដុល្លារ​ និង​ធ្វើការ​មួយថ្ងៃ៨ម៉ោង​។ លោកអ្នក​ចង់​ទទួលទាន​អាហារ​ពេលល្ងាច​យ៉ាង​ឆ្ងាញ់​មួយ​ពេល​នៅ​ថ្ងៃសុក្រ​ដែល​ត្រូវ​ចំណាយ​អស់៨០ដុល្លារ​។ មានន័យថា​អាហារ​មួយពេលនេះ​ត្រូវ​ប្រើ​ពេលវេលា​របស់​លោកអ្នក​មួយថ្ងៃ​ដើម្បី​ធ្វើការ​។ ហើយ​នៅពេល​លោកអ្នក​ចាប់ផ្តើម​គិតដល់​ការទិញ​វត្ថុ​ថ្លៃជាង​នេះ​ទៀត​ លោកអ្នក​នឹង​គិតថា​តើ​លោកអ្នក​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ជីវិត​ដើម្បី​ទិញ​បាន​របស់​នោះ​? តើ​វា​សមនឹង​តម្លៃ​នៃ​ពេលវេលា​នេះ​ទេ​?»

 

នៅក្នុង​ដំណើរ៥ឆ្នាំទៅ​រក​ការសម្រេច​គោលដៅ​ជា​អ្នកមាន​នេះ​ លោកGrant​ បាន​សន្សំ៥០​%នៃ​ប្រាក់ចំណូល​។ សព្វថ្ងៃ​ បើ​ទោះជា​ទទួល​បាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ ក៏​លោក​នៅតែ​ផ្តោត​លើ​ការរស់នៅ​យ៉ាង​សាមញ្ញ​និង​រំលែក​ប្រាក់ចំណូល​ពី៤០​%ទៅ៥០​%ដដែល​។

 

លោក​Grant​មិន​ត្រឹមតែ​សន្សំ​ពាក់កណ្តាល​នៃ​ប្រាក់ចំណូល​ប៉ុណ្ណោះទេ​ លោក​យក​ប្រាក់សន្សំ​នោះ​ទៅ​ប្រែក្លាយ​ជា​ប្រភព​ចំណូល​បន្ថែម​ទៀត​។ លោក​សរសេរ​ពន្យល់​ថា​ «ដើម្បី​បង្កើត​ទ្រព្យសម្បត្តិ​ លោកអ្នក​ត្រូវ​រកលុយ​ឱ្យ​បាន​ច្រើន​ដោយ​ប្រើប្រាស់​លុយ​ដែល​មានស្រាប់​។ ដោយសារតែ​លុយ​ដែល​ទទួល​បាន​ពី​ការងារ​មាន​មិន​ច្រើន​ វិនិយោគ​ជា​គន្លឹះ​សំខាន់​បំផុត​។»

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ CNBC​

មតិយោបល់