ជីវិត&អាជីវកម្ម | September 11, 2019 | 76

លោក​Jack​ Ma​ បញ្ចប់​ការគ្រប់គ្រង​រយៈពេល២០ឆ្នាំ​លើ​អាណាចក្រ​បង្កើត​ទ្រព្យ​Alibaba​

លោកអ្នក​បាន​បោះបង់​ការគ្រប់គ្រង​លើ​ក្រុមហ៊ុន​ Alibaba​ Group​ Holding​ Ltd​. បន្ទាប់ពី​បាន​ចំណាយពេល​ដឹកនាំ​អស់​ពីរ​ទសវត្ស​និង​បាន​ប្រែក្លាយ​ពី​ក្រុមហ៊ុន​មួយ​ឱ្យ​ពិភពលោក​អ្នក​ទាំងមូល​បាន​ស្គាល់​។

អតីត​គ្រូបង្រៀន​ភាសាអង់គ្លេស​ម្នាក់​នេះ​បាន​ចុះចេញ​ពី​តំណែង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំ​បំផុត​របស់​ប្រទេស​ចិន​នៅក្នុង​ខួប៥៥ឆ្នាំ​របស់​លោក​ និង​បន្ទាប់ពី​បាន​ប្រមូល​ទ្រព្យសម្បត្តិ​បាន៤១,៨ពាន់​លាន​ដុល្លារ​។ កំណត់ត្រា​នៃ​ការ​ស្ទុះឡើង​របស់​លោក​ពី​សហគ្រិន​ដែល​ចាប់ផ្តើម​ពាណិជ្ជកម្ម​នៅក្នុង​ផ្ទះល្វែង​មួយ​កាលពី​ឆ្នាំ១៩៩៩​ ទៅជា​កំពូល​មេដឹកនាំ​ពាណិជ្ជកម្ម​លើ​អ៊ី​នថឺ​ណិ​តម្នាក់​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ដំណើរ​វិវត្ត​ផ្ទាល់​របស់​ប្រទេស​ចិន​ពី​កន្លែង​ធម្មតា​មួយ​ទៅជា​សេដ្ឋកិច្ច​លេខ​ពីរ​របស់​ពិភពលោក​។

 

ក្នុងរយៈពេល​ជាង​ពីរ​ទសវត្ស​មកនេះ​ លោកMa​ និង​ក្រុម​សហ​ស្ថាបនិក​របស់​លោក​បាន​បង្កើត​ទីផ្សារ​ពាណិជ្ជកម្ម​មួយ​ឱ្យ​មានតម្លៃ​សរុប៤៦០ពាន់​លាន​ដុល្លារ​ និង​គ្រប់គ្រង​លើ​ពាណិជ្ជកម្ម​កុំព្យូទ័រ​ធំ​បំផុត​មួយ​របស់​ពិភពលោក​ ព្រមទាំង​គ្រប់គ្រង​បណ្តាញ​ដឹកទំនិញ​ដែល​ជញ្ចូ​នក​ញ្ចប់​ទំនិញ​រាប់​លាន​កញ្ចប់​រាល់ថ្ងៃ​។ ពេលនេះ​ ក្នុងនាម​ជា​អ្នកជំនួញ​ដែល​មានការ​ទទួលស្គាល់​បំផុត​របស់​ប្រទេស​ចិន​ លោក​បាន​ផ្ទេរតំណែង​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ទៅ​ឱ្យ​លោក​ Daniel​ Zhang​ ដែល​ជា​អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​ ហើយ​គេ​អាច​ចាត់ទុកថា​ជា​ព្រឹត្តិ​ការណ៍​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​នៅក្នុង​ក្រុមហ៊ុន​ដែល​ធំ​បំផុត​របស់​ទ្វីបអាស៊ី​។

 

លោកMa​ បាន​ក្លាយជា​កំពូល​អ្នកមាន​របស់​ទ្វីបអាស៊ី​នៅ​ឆ្នាំ២០១៦​ ប៉ុន្តែ​ពេលនេះ​តំណែង​ជាកំពូល​អ្នកមាន​នៅ​ទ្វីបអាស៊ី​នេះ​ស្ថិតនៅ​លើ​ដៃ​របស់​លោក​ប្រធាន​Ambani​ នៃ​ក្រុមហ៊ុន​Reliance​ Industries​ Ltd​. ដែល​មានទ្រព្យ៤៧,៤ពាន់​លាន​ដុល្លារ​។

 

សព្វថ្ងៃ​លោកMaមាន​ចំណែក​ហ៊ុន៥,៣​%ដែល​មានតម្លៃ​ស្មើនឹង២៤,៦ពាន់​លាន​ដុល្លារ​នៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុនAlibaba​។ តាំងពី​កាន់​តំណែង​ជា​ប្រធានប្រតិបត្តិ​ក្នុង​ឆ្នាំ២០១៣មក​ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​Alibaba​បាន​កើនឡើង​យ៉ាង​ខ្ពស់​ប្រហែល១១០០​%។

 

លោក​Ma​ មិនមែន​ជា​មនុស្ស​តែម្នាក់​ដែល​ទទួល​បានទ្រព្យ​សម្បត្តិ​យ៉ាង​សន្ធឹក​សន្ធាប់​ពី​អាណាចក្រ​Alibaba​នេះ​ទេ​។ ដំណើរ​រីកចម្រើន​របស់​ក្រុមហ៊ុន​នេះ​បាន​បង្កើត​មហាសេដ្ឋី​យ៉ាងហោចណាស់១០នាក់​នាក់​ផ្សេងទៀត​។ បើ​ទោះជា​ចុះចេញ​ពី​តំណែង​ជា​អ្នកដឹកនាំ​សំខាន់​ ក៏​គេ​រំពឹង​ថា​លោក​Ma​ នឹង​នៅតែ​ជួយ​ជ្រោមជ្រែង​ម៉ាស៊ីន​ឧស្សាហកម្ម​រីកចម្រើន​មួយ​នេះ​ដោយ​ប្រើប្រាស់​ពាណិជ្ជកម្ម​លើ​អ៊ី​នថឺ​ណិ​តជា​ស្នូល​។  ​

 

ប្រែ​សម្រួល​ ៖ វេហា​

ប្រភព​ ៖ Bloomberg​

មតិយោបល់