បច្ចេកវិទ្យា | September 11, 2019 | 215

ការសិក្សា៖ អ្នកប្រើប្រាស់អិនធឺណែតជាទូទៅមានបទពិសោធន៍វិជ្ជមាន ប៉ុន្តែខ្សោយទៅលើផ្នែកឌីជីថល

មានការសិក្សាស្រាវជ្រាវមួយរបស់វិជ្ជាស្ថានអិនធឺណែត Oxford ដែលជាផ្នែកមួយនៃសកលវិទ្យាល័យ Oxford បានលាតត្រដាងអំពីការកើនឡើងខ្លំាងនៅក្នុងការប្រើប្រាស់អិនធឺណែតសម្រាប់ពាណិជ្ជកម្ម ធនាគារ និងគោលបំណងកំសាន្ត។

 

 

ការសិក្សាស្រាវជ្រាវនោះបានបង្ហាញទៀតថា ចំនួនមនុស្សដែលបង់ថ្លៃសេវាទៅលើអនឡាញមានដូចជា ទស្សនាខ្សែភាពយន្ត រឿងភាគនៅលើទូរទស្សន៍ និងស្តាប់ដន្ត្រីមានការកើនឡើងដ៏គំហុកចាប់តំាងពីឆ្នំា២០១៣មកម្លេះ។ ការស្រាវជ្រាវត្រូវគេបែងចែកទំាងការឆ្លងកាត់ការប្រើប្រាស់ ការយល់ដឹងទំាងអ្នកស្លាប់ប្រើប្រាស់អិនធឺណែត និងអ្នកមិនប្រើប្រាស់នៅលើបណ្តាញនេះ ដើម្បីងាយស្រួលក្នុងការកំណត់វិភាជន៍ឌីជីថល (digital divide។

 

 

លុះមកដល់ឆ្នំា២០១៩នេះ ការអង្កេតអិនធឺណែតរបស់សកលវិទ្យាល័យ Oxford ឬហៅកាត់ថា(OxIS) បានរកឃើញថាបទពិសោធន៍ប្រកបដោយគ្រោះថ្នាក់ទៅលើការប្រើប្រាស់អិនធឺណែតមានដូចជាវីរុស ឬក៏ចោរចូលឆែកមើលប័ណ្ណឥណទាន ក្នុងនោះមាន៧២%អ្នកមិនប្រើប្រាស់អិនធឺណែតដោយគេជឿថាអិនធឺណែតគំរាមកំហែងដល់ឯកជនភាពរបស់គេ។ ចំណែកឯអ្នកប្រើប្រាស់វិញមានប្រមាណជា៥២%។

 

 

ដើម្បីមានការយល់ដឹងបន្តទៀតជុំវិញអិនធឺណែតនេះ គេមានមូលនិធិសម្រាប់បញ្ជ្រៀបការយល់ដឹងមានទឹកប្រមាណជា៤០០០០០ផោន (រូបិយប័ណ្ណអង់គ្លេស) ក្នុងការជួយដល់ជនពិការ ជនចាស់ជរាដើម្បីឲ្យពួកគេទទួលបាននូវជំនាញតាមប្រពន្ធ័ឌីជីថលរួមទំាងបំណិនក្នុងវិស័យបច្ចេកវិទ្យាងាយស្រួលដល់កិច្ចការទំនាក់ទំនងជាសាធារណៈជាដើម៕

 

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ University of Oxford/techxplore

 

មតិយោបល់