បច្ចេកវិទ្យា | September 11, 2019 | 186

ក្មេងៗសិង្ហបុរីត្រូវគេបំពាក់បំប៉នឲ្យមានការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យា

ធនាគារនៅក្នុងប្រទេសសិង្ហបុរី និងធនាគារឯកជនដទៃទៀតដូចជាធនាគារ OCBCបានរួមគ្នាធ្វើសិប្បសាលាជាលើកដំបូងក្នុងការកំណត់លេខកូដសន្តិសុខនៅលើប្រពន្ធ័បច្ចេកវិទ្យាដោយមានការកំណត់អាយុអ្នកចូលរួមចាប់ពីអាយុ១៣ឆ្នំាដល់១៥ឆ្នំា ហើយទីតំាងប្រារព្ធកម្មវិធីធ្វើឡើងនៅក្នុងសាលាមធ្យមសិក្សា Montfort។

 

សិក្ខាសាលានេះមានការលើកឡើងនូវការបញ្ជ្រៀបប្រពន្ធ័ឌីជីថលដែលជាគំនិតផ្តួចផ្តើមមួយនៅក្នុងប្រទេសសិង្ហបុរីកាលពីប៉ុន្មានខែកន្លងមក ដោយផ្តោតការយកចិត្តទុកដាក់លើកុមារដើម្បីឲ្យពួកគេមានការយល់ដឹងបន្ថែមទៀតជុំវិញបញ្ហាបច្ចេកវិទ្យាជាពិសេសពេលពួកគេរៀនចូលដល់អនុវិទ្យាល័យ។

 

 

កម្មវិធីបញ្ជ្រៀបការយល់ដឹងនេះសោត ធ្វើឡើងរយៈពេល២ម៉ោងនៅការិយាល័យធនាគារសិង្ហបុរីក្នុងនោះមានការពន្យល់អំពីបច្ចេកវិទ្យា(AR) ទំាងក្លីបវីដេអូ ហ្គេម ដើម្បីអប់រំដល់ក្រុមយុវជនឲ្យពួកគេរៀនស្វែងយល់អំពីការលំបាកដែលកំពុងតែប្រឈមមុខទៅនឹងដំណើរវិវឌ្ឍព័ត៌មានបច្ចេកវិទ្យាក្នុងស្ថានភាពបច្ចុប្បន្ន។

 

ពាក់ពន្ធ័នឹងបញ្ហាបណ្តុះការយល់ដឹងនេះមានក្រុមអ្នកស្មគ្រ័ចិត្តជាបុគ្គលិកធនាគារប្រមាណជា៣៥នាក់បានចូលរួមរៀបចំនិងចាត់ចែងការងារសិក្ខាសាលាដោយរលូន។ ម្យ៉ាងទៀតក្មេងៗដែលចូលរួមត្រូវគេជំរុញឲ្យប្រើប្រាស់ app នៅលើtablet រួមទំាងស្កែនដោយភ្ជាប់ទៅនឹង postersប្រកបដោយភាពទាក់ទាញបន្ទាប់មកឲ្យពួកគេបិទជាប់នឹងជញ្ជំាងផងដែរ។

 

 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ពោលគឺគេរៀបចំឲ្យកុមារតូចៗមានសកម្មភាពលេងហ្គេមវីដេអូគេហៅថា CodeCombat អាចជំរុញឲ្យពួកគេចេះដោះស្រាយបញ្ហានានាទៅតាមបច្ចេកទេសហ្គេមដែលបានកំណត់រួចជាស្រេច។

 

កិច្ចការពារសន្តិសុខបច្ចេកវិទ្យាបានក្លាយទៅជាប្រធានបទដ៏សំខាន់ មិនមែនត្រឹមក្មេងៗនោះទេ ប៉ុន្តែរឿងរ៉ាវក៏សម្រាប់មនុស្សគ្រប់គ្នាសិក្សាឈ្វេងយល់បន្តទៀត ជាពិសេសទៅលើសមាសធាតុកិច្ចការពារសន្តិសុខតាមអនឡាញ រួមទំាងការបង្កើត strong passwordការពារពីការហែកចូលទៅក្នុងគណនីរបស់ពួកគេ។

 

 

គម្រោងបង្កើតឡើងដើម្បីបញ្ជ្រៀបការយល់ដឹងអំពីបច្ចេកវិទ្យានេះ ត្រូវគេផ្តល់ហិរញ្ញប្បទានប្រមាណជា៥០០,០០០ដុល្លារសិង្ហបុរី ដើម្បីគំាទ្រដល់គម្រោងដែលគេដាក់រហស្សនាមកម្មវិធីថា My Digital Bootcamp៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖The Strait Times

 

មតិយោបល់