បច្ចេកវិទ្យា | September 11, 2019 | 69

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅឥណ្ឌូណេស៊ីអាចនឹងប្រឈមការរឹតបន្តឹងពិនិត្យហ្មត់ចត់ការប្រមូលពន្ធដារ

ប្រទេសឥណ្ឌូណេស៊ីនឹងអនុវត្តនៅក្នុងជំហានលើវិស័យពាណិជ្ជកម្មជាច្រើនដំណាក់កាលតាមរយៈមធ្យោបាយការប្រមូលពន្ធតាមក្រុមហ៊ុនឌីជីថល ដែលនេះជាសំណើរច្បាប់ពន្ធដារថ្មីក្នុងការដាក់ចេញនូវជំរុញឲ្យរដ្ឋាភិបាលប្រមូលពន្ធចំណូលចេញពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលកំពុងតែធ្វើជំនួញប្រចំាទីផ្សារក្នុងស្រុក។

 

រឿងរ៉ាវនេះខាងរដ្ឋាភិបាលបានប្រឹងប្រែងតស៊ូប្រយុទ្ធជាយូរមកហើយដើម្បីប្រមូលពន្ធពីក្រុមហ៊ុនឌីជីថលបរទេសជាច្រើនរួមមានក្រុមហ៊ុន Google, Facebook, Twitter និង Netflix ដែលពួកគេបាននិងកំពុងតែប្រកបមុខរបរក្នុងស្រុក។

 

 

អគ្គនាយកពន្ធដារក្រសួងហិរញ្ញវត្ថុ Robert Pakpahan បាននិយាយថារដ្ឋាភិបាលសម្លឹងរកមើលការពិនិត្យអំពីខ្លឹមសារកម្មវត្ថុពន្ធដារនៅក្នុងសំណើរច្បាប់ថ្មីដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រមូលពន្ធពីតាមបណ្តាក្រុមហ៊ុនទំាងអស់នោះ។

 

លោកបានលើកឡើងថា ឥឡូវយើងកំពុងតែព្យាយាមកំណត់និយមន័យការបង្កើតឡើងអចិន្ត្រៃយ៍ឲ្យអំពីវត្តមានរូបីដើម្បីគ្របដណ្តប់ទៅលើវត្តមានសេដ្ឋកិច្ច ខណៈដែលការរង់ចំាដំណោះស្រាយចេញពីការជួបប្រជុំជាមួយនឹងសមាជិកក្រុមប្រទេសអ្នកមានឧស្សាហកម្មលូតលាស់ទំាង៧ឬកាត់ថា G20 [Group of 20]។

 

 

នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ក្រុម G20 [Group of 20] នៅក្នុងដែនដី Fukuokaប្រទេសជប៉ុនកាលពីខែមិថុនាកន្លងទៅ ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងធនាគារិកកណ្តាលមកពីប្រទេសចំនួន២០បានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមដោយឯកភាពទៅលើអភិក្រមក្របខណ្ឌការងារជាបរិយាប័ន្ន(BEPS) វាជំហានមួយផ្សេងទៀតដើម្បីងាកឲ្យកាន់តែជិតទៅរកភាពរួបរួមគ្នា និងប្រព្រឹត្តិកម្មពន្ធដារសកលសម្រាប់ក្រុមហ៊ុនឌីជីថល។

 

 

នេះជាទស្សនាទានសេដ្ឋកិច្ចលេចធ្លោមួយក្នុងចំណោមសរសរស្តម្ភទំាងពីរឆ្លើយតបតាមក្របខណ្ឌ ហើយវាជាការងារជាក្រុមស្ថិតនៅក្រោមអង្គការអភិវឌ្ឍសហប្រតិបត្តិការមានប្រទេសជាសមាជិករហូតដល់១២៥ប្រទេស និងមានយុត្តាធិការប្រយុទ្ធប្រឆំាងទៅនឹងការរត់គេចពន្ធ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖ The Jakarta Post/Asia News Network

 

មតិយោបល់