បច្ចេកវិទ្យា | September 11, 2019 | 66

ថៃមានផែនការចេញនូវរូបិយប័ណ្ណឌីជីថលសម្រាប់ការជួញដូរក្នុងមូលប័ត្រ

សមាគមទីផ្សារភាគហ៊ុនថៃឬហៅកាត់ថា(ThaiBMA)មានផែនការដើម្បីចេញនូវលុយកាក់នៅក្នុងការទិញដូរមូលប័ត្រដើម្បីកាត់បន្ថយចំណាយថ្លៃដើមតិច និងងាយស្រួល នេះបើតាមលោក Tada Phutthitada ប្រធានសមាគមផ្សារភាគហ៊ុនបានលើកឡើងប្រាប់ដល់បណ្តាញផ្សព្វផ្សាយព័ត៌មាន។

 

 

មាន៣ដំណាក់កាលក្នុងឈានទៅរកការប្រើប្រាស់លុយកាក់នៅក្នុងការជួញដូរមូលប័ត្រ ដោយទី១ សមាគមទីផ្សារភាគហ៊ុននឹងអនុវត្ត blockchain ហើយមានការចុះបញ្ជីតាមបច្ចេកវិទ្យាម្យ៉ាងដែលគេហៅថា (DLT)សម្រាប់ផ្សារមូលប័ត្រ

 

 

លោកប្រធានសមាគមដដែលនេះបានលើកឡើងបន្តទៀតថា រូបិយប័ណ្ណជាកាក់នេះ អាចថាជាលុយកូនកាត់សម្រាប់ប្រើប្រាស់ក្នុងទីផ្សារមូលប័ត្រ ហើយប្រពន្ធ័ចាយវាយមានលក្ខណៈស្រដៀងគ្នាទៅនឹងការដាក់ចេញជាប្រព័ន្ធរបស់មហាក្សត្រសូតង់ប្រទេសម៉ាឡេស៊ីដែលគេប្រើប្រាស់នៅក្នុងតំបន់មហាក្សត្រត្រួតត្រាដែរ។

 

កាលពីពេលថ្មីៗនេះ ធនាគារ និងក្រុមហ៊ុនទីផ្សារមូលប័ត្របានធ្វើការចុះបញ្ជីការខ្លះៗហើយដែលគេអាចអនុញ្ញាតិឲ្យមានការបង្ហាញព័ត៌មានបាននិងជួយកាត់បន្ថយនូវការងារស៊ីត្រួត។

 

 

ចំណែកឯជំហានបន្ទាប់ ស្ថាប័ន ThaiBMA គ្រោងនឹងបង្កើតនូវប្រាក់កាក់ដោយភ្ជាប់ទៅនឹងទ្រព្យចរន្តទើបដាក់ឲ្យមានការលេងភាគហ៊ុនបាននៅលើផ្សារមូលប័ត្រ ប៉ុន្តែទោះបីជាបែបណាក្តីក៏ចរន្តសាច់ប្រាក់ជាក្រដាសនៅតែត្រូវគេប្រើប្រាស់ជំនួសបានក្នុងស្ថានភាពជួញដូរដែរ។

ប្រធានសមាគមទីផ្សារភាគហ៊ុនរបស់ថៃដដែលបានបន្តទៀតថា កម្មវិធីថ្មីត្រូវគេរំពឹងថាវាអាចនឹងដំណើរការបានក្នុងការធ្វើចរាចរណ៍ជាប្រាក់កាក់ ខណៈដែលទីផ្សារភាគហ៊ុនបាននិងកំពុងតែកើនឡើងខ្លំាងដែលមានទឹកប្រាក់នៅលើវិស័យនេះរហូតដល់៣.៥លានលានបាត (១១៤ពាន់លានដុល្លារអាមេរិក)។

 

 

បន្ថែមលើសពីនេះទៅទៀត សមាគមទីផ្សារភាគហ៊ុននៅក្នុងប្រទេសថៃមានប្រាថ្នាចង់ឲ្យប្រពន្ធ័របស់ខ្លួនមានការតភ្ជាប់ទៅនឹងគម្រោងរូបិយ័ណ្ណដោយប្រើជាកាក់របស់ធនាគារកណ្តាលក្នុងប្រទេសថៃ៕

 

ប្រែសម្រួល៖ ចន្ទិមា

ប្រភព៖The Nation(Thailand)/Asia News Network)

 

មតិយោបល់