កម្សាន្ត | September 10, 2019 | 209

ទូរទស្សន៍កូរ៉េត្រៀមចេញរឿងភាគ F4 ស៊េរីថ្មីតែជាបែបបុរាណវិញ

 

ទូរទស្សន៍ JTBC របស់កូរ៉េទើបតែបញ្ចេញកម្រងរូបភាពតួអង្គសំខាន់ៗនៅក្នុងខ្សែភាពយន្តភាគថ្មីរបស់ខ្លួនដែលមានចំណងជើងថា "Flower Crew: Joseon Marriage Agency”។ ភាពយន្តភាគថ្មីនេះត្រូវបានគេដឹងថាមានសាច់រឿងស្រដៀងរឿង F4 ដែរ ប៉ុន្តែជាបែបសម័យបុរាណវិញ។

 

 

មុនថ្ងៃចាក់ផ្សាយផ្លូវការមួយសប្ដាហ៍ ក្រុមការងាររឿងភាគកូរ៉េ ថ្មីនេះ បានបញ្ចេញនូវកម្រងរូបភាពរបស់តួអង្គសំខាន់ៗដែលភាគច្រើនសុទ្ធសឹងជា​តារា​វ័យ​ក្មេង​កំពុង​ពេញនិយម។ ភាពយន្តភាគនេះនិយាយពីរាជបុត្រម្នាក់ដែលលង់ស្រលាញ់នារីម្នាក់ដែលជាប្រជារាស្ត្រធម្មតា ហើយក៏បានពឹងកម្លោះ សង្ហាបី នាក់ទៀតឲ្យជួយដើម្បីសម្រេចបំណងរបស់ខ្លួន។

 

ក្នុងនោះដែរ តំណែងតួឯកប្រុសត្រូវបានរ៉ាប់រងដោយតារាវ័យក្មេងកំពុងល្បី Kim Min Jae ខណៈតួឯកស្រីវិញ គឺតារាសម្ដែងស្រី Gong Seung Yeon ជាអ្នកដើរតួ។ តួអង្គប្រុសសំខាន់មួយទៀតដែលទទួលបានការចាប់អារម្មណ៍មិនចាញ់តួឯកនោះគឺ តារាចម្រៀង និងសម្ដែង Park Ji Hoon អតីតសមាជិកក្រុមចម្រៀងល្បីឈ្មោះ Wanna One។

 

"Flower Crew: Joseon Marriage Agency” ដែលជាគម្រោងខ្សែភាពយន្តភាគបោះទុនធំប្រចាំឆ្នាំមួយរបស់ប៉ុស្តិ៍ JTBC នឹងចាប់ផ្ដើមចាក់ផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា៕

 

 

ប្រែសម្រួល៖ វណ្ណារិទ្ធិ

ប្រភព៖ soompi

មតិយោបល់