កម្សាន្ត | September 10, 2019 | 128

ឱក សុគន្ធកញ្ញា បង្ហើបរឿងពិសេសៗថ្ងៃកុងត្រាផលិតផលទឹកដោះគោ នូទ្រីម៉ាម

 

តារាចម្រៀងស្រីឈាមមុខរបស់ផលិតកម្ម រស្មីហង្សមាសកាលពីយប់មិញបានបង្ហើបរឿងពិសេសៗជាច្រើនទាក់ទងជីវិតគ្រួសាររបស់ខ្លួន ពេលចុះកុងត្រាឱ្យផលិតផលទឹកដោះគោនូទ្រីម៉ាមរបស់ប្រទេស សិង្ហបុរី។

 

 

តារាចម្រៀងល្បីឈ្មោះរូបនេះបានបញ្ជាក់ថា៖”មានបងប្អូនអ្នកសារព័ត៌មានជាច្រើនតែងចង់សួរខ្ញុំ រួមទស្សនិកជនផងដែរពីជីវិតគ្រួសារថ្មីថ្មោមរបស់ខ្ញុំ។ ថ្ងៃត្រូវតែប្រាប់ បើមិនប្រាប់គឺមិនបាន។ មកទល់នឹងពេលនេះខ្ញុំមានគភ៌៦ខែហើយ ជាកូនប្រុស ហើយឈ្មោះរបស់គាត់មិនទាន់ផ្លូវការទេ តែខ្ញុំ និងស្វាមីបានសម្រេចចិត្តដាក់ឈ្មោះក្រៅគាត់សិនថា ឆលី”។

 

 

អ្នកនាង ឱក សុគន្ធកញ្ញា បន្តថាការបង្ហើបត្រឹមប៉ុណ្ណោះប្រហែលអាចធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកគាំទ្រមួយចំនួនអស់ការសង្ស័យពីចំពោះព័ត៌មានមួយចំនួនបានកើតឡើងចាប់តាំងពីអ្នកនាងរៀបការជាមួយលោក អ៊ឹង សុខលីមក។

 

 

ទន្ទឹមនឹងការបង្ហើបរឿងពិសេសៗជូនអ្នកបណ្ដាអ្នកគាំទ្ររបស់ខ្លួន តារារូបនេះក៏បានបង្ហាញពីក្ដីរីករាយនៅពេលក្លាយជាតំណាងផលិតផលផ្ដាច់មុខរបស់ម្សៅទឹកដោះគោ នូទ្រីម៉ាម ដែលជាផលិតផលមួយដ៏ល្បីមកពីប្រទេស សិង្ហបុរី។ យ៉ាងណាក៏ដោយអ្នកនាង ឱក សុគន្ធកញ្ញា មិនបានប្រាប់ពីទឹកប្រាក់នៃការចុះកុងត្រាឈរជាតំណាងផលិតផលមួយនេះទេ។

 

 

នាក់ស្រី Khon Keokesey តំណាងក្រុមហ៊ុនផលិតផលម្ស៉ៅទឹកដោះគោ នូទ្រីម៉ាម ប្រចាំ នៅកម្ពុជា បានអះអាងថា ដោយសារតែក្រុមហ៑ុនតាមដាន និងសង្កេតឃើញថា តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាល្បីល្បាញ ដែលមានអ្នកគាំទ្រច្រើន ទើបក្រុមហ៑ុន សម្រេចជ្រើសយកអ្នកនាង ឲ្យធ្វើជាអ្នកផ្សព្វផ្សាយផលិតផលផ្ដាច់មុខ។ អ្នកស្រីក៏បង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ ដែលតារាស្រីរូបនេះ យល់ព្រមមករួមការងារ ជាមួយគ្នាជាផ្លូវការ៕

 

អត្ថបទ ៖ អាដាម

មតិយោបល់